ការតាំងពិព័រណ៍អំពីសោកនាដកម្មដោយជាតិគីមីពុលពណ៍លឿងទុំបានបញ្ចប់
|
ការតាំងពិព័រណ៍ដោយប្រធានបទ “សោកនាដកម្មដោយជាតិគីមីពុល ពណ៍លឿងទុំ - សតិសម្បជញ្ញៈនិងយុត្តិធម៌” បានបញ្ចប់ប្រកបដោយជោគជ័យ (Image: cpv.org.vn) |
(VOVworld) – ការតាំងពិព័រណ៍ដោយប្រធានបទ “សោកនាដកម្មដោយជាតិគីមីពុល
ពណ៍លឿងទុំ - សតិសម្បជញ្ញៈនិងយុត្តិធម៌” បានបញ្ចប់ប្រកបដោយជោគជ័យ នា
រសៀលថ្ងៃទី ១២ សីហា នៅទីក្រុង Da Nang (ភាគកណ្ដាលវៀតណាម)។ ព្រឹត្តិការ
នេះបានទាក់ទាញភ្ញៀវនៅក្នុងនិងក្រៅប្រទេសចំនួន ៤ ពាន់នាក់ មកទស្សនានិង
ស្រាវជ្រាវ។ ការតាំងពិពរណ៍បានតាំងបង្ហាញរូបថតចំនួន ៣ រយ ផ្ទាំងនិងវត្ថុតាង
សោកនាដកម្មដោយជាតិគីមីពុលពណ៍ទុំ/dioxin នៅវៀតណាម ដោយក្នុងបំណង
ជួយប្រជាជនទីក្រុង Da Nang មិត្តភក្តិអន្តរជាតិយល់ដឹងច្បាស់ជាងទៀតអំពីសោក
នាដកម្មដោយជាតិគីមីពុលពណ៍លឿងទុំនិងការងារជំនះពុះពារលើផលវិបាកនៃ
សង្គ្រាមនៅវៀតណាម។ លោក Chuck Palazza អតីតទាហានអាមេរិកមួយនាក់បាន
ចែករំលែកថា៖
“ខ្ញុំមានការដួលចិត្តក្នុងពេលមើលបណ្ដារូបថតនេះ។ នេះគឺជាឱកាសសំខាន់ដើម្បី យើងខ្ញុំឃោសនាអំពីជាតិគីមីពុលពណ៍លឿងទុំ។ តាមរយៈការតាំងពិព័រណ៍នេះ
ខ្ញុំសង្ឈឹមថា៖ មានមិត្តភក្តិអន្តរជាតិជាច្រើននឹងយល់ដឹងបន្ថែមអំពីជាតិគីមីពុលពណ៍
លឿងទុំហើយយកចិត្តទុកដាក់ដល់ការជួយឧបត្ថម្ភបណ្ដាជនរងគ្រោះនៅទីក្រុង
Da Nang និងវៀតណាម៕”