ការតាំងពិព័រណ៍ឯកសារអំពីប្រជុំកោះ Hoang Sa និង Truong Sa របស់វៀតណាមនៅបរទេស

ការតាំងពិព័រណ៍ឯកសារអំពីប្រជុំកោះ Hoang Sa និង Truong Sa របស់វៀតណាមនៅបរទេស - ảnh 1

(VOVworld) - នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមទើបនឹងបានអនុម័តលើផែនការ
រៀបចំតាំងពិព័រណ៍ផែនទីនិងឯកសារស្ដីអំពីអធិបតេយ្យភាពរបស់វៀតណាម ចំពោះ
ប្រជុំកោះទាំង២ Hoang Sa និង Truong Sa ក្នុងដំណាក់កាលឆ្នាំ២០១៥-២០១៧។
គោលដៅរបស់ការងារនេះគឺសំដៅឃោសនាអំពីអធិបតេយ្យភាពរបស់វៀតណាម
ចំពោះប្រជុំកោះទាំង២ពោលខាងលើតាមរយៈឯកសារ ផែនទី រូបថត វត្ថុផ្ទាល់ខ្លួន
និងវណ្ណកម្មបោះពុម្ភផ្សាយមួយចំនួន តាមនោះអះអាងនូវគោលជំហរដ៏ត្រឹមត្រូវ
របស់វៀតណាម លើកកំពស់ស្មារតីសាមគ្គីភាព ការទទួលខុសត្រូវរបស់ប្រជាជន
នៅក្នុងប្រទេសនិងជនវៀតណាមនៅឯបរទេសក្នុងបុព្វហេតុការពារអធិបតេយ្យ
ភាពអំពីកោះសមុទ្ររបស់មាតុប្រទេស។តាមផែនការនេះ ការតាំងពិព័រណ៍នឹង
ត្រូវបានរៀបចំឡើងនៅខេត្តក្រុងទាំងឡាយ នៅទូទាំងប្រទេសនិងនៅប្រទេស
ចំនួន៤រួមមាន៖បារាំង រុស្ស៊ី អាមេរិកនិងឆែក ក្នុងដំណាក់កាលឆ្នាំ២០១៥-២០១៧៕

ប្រតិកម្មទៅវិញ

ផ្សេងៗ