ការតាំងពិព័រណ៌៖៧០ឆ្នាំសមិទ្ធិផលសេដ្ឋកិច្ច-សង្គម
|
ការតាំងពិព័រណ៌៖៧០ឆ្នាំសមិទ្ធិផលសេដ្ឋកិច្ច-សង្គម |
(VOV)_នាយប់ថ្ងៃទី២៨ សីហា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម
លោក Nguyen Tan Dung រួមជាមួយថ្នាក់ដឹកនាំបក្ស រដ្ឋ បានអញ្ជើញចូលរួមពិធីបើក
ការតាំងពិព័រណ៌៖ ៧០ឆ្នាំ សមិទ្ធិផលសេដ្ឋកិច្ចសង្គម។ ដោយប្រធានបទ៖ ផ្លាស់ប្តូរថ្មី ធ្វើ់សមាហរណកម្ម និងអភិវឌ្ឍន៍ ការតាំងពិព័រណ៌នេះ បានឧទ្ទេសនាម និងលើក
ដម្កើង បណ្ដាសមិទ្ធិផលសេដ្ឋកិច្ច និងសង្គមកិច្ចរបស់ប្រទេសជាតិ លើគ្រប់វិស័យ
តាមនោះ អះអាងនូវតួនាទីដឹកនាំរបស់បក្ស រដ្ឋ ក្នុងបុព្វហេតុកសាង និងការពារមា
តុប្រទេស ជាពិសេសគឺក្នុងដំណាក់កាលផ្លាស់ប្តូរថ្មី។ ការតាំងពិព័រណ៌នេះ មានការ
ចូលរួមរបស់ក្រសួង ស្ថាប័នចំនួន២៨ និងអង្គភាព សមាគមមជ្ឈឹម ខេត្ត ទីក្រុង និង
អង្គភាពអាជីវកម្មនានាក្នុងទូទាំងប្រទេស។
ក្នុងក្របខ័ណ្ឌការតាំងពិព័រណ៌នេះ ប្រព្រឹត្តទៅសន្និសីទ សិក្ខាសាលា ដើម្បី
ឧទ្ទេសនាមអំពីបណ្ដាគោលនយោបាយថ្មី ឱកាសវិនិយោគ ផលិតផលវិទ្យាសាស្ត្រ
បច្ចេកវិទ្យាថ្មី សកម្មភាពជំរុញពាណិជ្ជកម្ម៕