ការតាំងពិព័រណ៍ “ប្រទេសរុស្ស៊ី-មាតុប្រទេសរបស់ខ្ញុំ”បានបើកនៅហាណូយ

ការតាំងពិព័រណ៍ “ប្រទេសរុស្ស៊ី-មាតុប្រទេសរបស់ខ្ញុំ”បានបើកនៅហាណូយ - ảnh 1
ទិដ្ឋភាពនៃការតាំងពិព័រណ៍(រូបថតៈ vov)


(VOVworld)-មជ្ឈមណ្ឌលវិទ្យាសាស្ត្រនិងវប្បធម៌រុស្ស៊ីនៅទីក្រុងហាណូយ នាយប់
ថ្ងៃទី៤ឧសភា បានបើកការតាំងពិព័រណ៍របស់បណ្តាវិចិត្រករ អ្នកថតរូប ល្បីឈ្មោះ
របស់រុស្ស៊ី ដោយប្រធានបទ “ប្រទេសរុស្ស៊ី-មាតុប្រទេសរបស់ខ្ញុំ” ក្នុង ឱកាសរំលឹក
ខួបលើកទី៧០នៃជ័យជំនះក្នុង សង្គ្រាមការពារជាតិដ៏មហិមា (ថ្ងៃទី ៩ឧសភា
១៩៤៥- ទី៩ឧសភា២០១៥)។ នៅទីនេះបានតាំងបង្ហាញរូបថតចំនួន ៣០ ផ្ទាំង ដែលឆ្លុះបញ្ជាំងនូវប្រវត្តិសាស្រ្តនិងសោភ័ណ្ឌភាពធម្មជាតិ ព្រមទាំង ជីវភាពរស់នៅ
របស់ជនរុស្ស៊ីទៀតផង។ ការតាំងពិព័រណ៍នេះនឹងបើកដល់ថ្ងៃ ទី៩ឧសភា២០១៥៕

 

 

ប្រតិកម្មទៅវិញ

ផ្សេងៗ