ការតាំងពិព័រណ៍ “មនុស្សធម៌-សារស្តីពីសន្តិភាពនិងមិត្តភាព”
(VOVworld)-នាថ្ងៃទី៧ឧសភានៅទីក្រុងហូជីមិញបានបើកការតាំងពិព័រណ៍
ដោយ ប្រធានបទស្តីពី “មនុស្សធម៌”។ រូបថត ឯកសារ និងវត្ថុតាងចំនួន៨៧
ប្រភេទត្រូវ បានតាំងបង្ហាញនៅក្នុងការតាំងពិព័រណ៍នេះ។ លោកស្រី Huynh
Ngoc Van នាយិការសារមន្ទីរភ័ស្តុតាងសង្គ្រាមបានឲ្យដឹងថា ការតាំងពិព័រណ៍
ជាឱកាស សម្រាប់ទស្សនិកជនជាតិនិងអន្តរជាតិយល់ច្បាស់នូវស្មារតីមនុស្ស
ធម៌របស់បក្ស រដ្ឋាភិបាលនិងប្រជាជនវៀតណាមចំពោះអ្នកទោសអាមេរិកនា
គ្រាសង្គ្រាម។ រូប ថត ឯកសារ វត្ថុតាងដែលបានតាំងបង្ហាញនៅទីនេះ មិន
ត្រឹមតែរួមចំណែកអប់រំ ជំនាន់វ័យក្មេងបច្ចុប្បន្នអំពីប្រពៃណីមនុស្សធម៌ដ៏ឧត្តុង
ឧត្តមរបស់ប្រជាជាតិវៀត ណាមប៉ុណ្ណោះទេ ថែមទាំងនាំមកសារសន្តិភាពមិត្ត
ភាពមួយរបស់ប្រជាជនវៀត ណាមទៀតផង។ការតាំងពិព័រណ៍នឹងបន្ត បើកទ្វារហូតដល់ថ្ងៃទី៣១ឧសភាឆ្នាំ២០១៦៕