ការទាក់ទាញ FDI នៅទូទាំងប្រទេសបានកើនជាង ៣%

(VOVWORLD) - វិនិយោគិនបរទេសផ្តោតលើ វិស័យចំនួន ១៩ដូចជាវិស័យឧស្សាហកម្មកែច្នៃនិងផលិតកម្ម; សកម្មភាព ធ្វើអាជីវកម្មអចលនទ្រព្យ; វិស័យលក់ដុំនិងលក់រាយជាដើម។
ការទាក់ទាញ FDI នៅទូទាំងប្រទេសបានកើនជាង ៣% - ảnh 1

ក្នុងរយៈពេល ១១ ខែ នៃឆ្នាំ ២០១៩ ដើមទុនសរុបចុះបញ្ជីថ្មី កែសម្រួល និងបណ្ដាក់ទុនទិញភាគហ៊ុនរបស់វិនិយោគិនបរទេសសម្រេចបាន ៣១,៨ ពាន់លានដុល្លារអាមេរិក កើន ៣,១% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៨ ។ ក្នុងនោះ ការវិនិយោគតាមគំរូបណ្ដាក់ទុនទិញភាគហ៊ុនមាននិន្នាការកើនឡើងយ៉ាងខ្លាំង ពោលគឺស្រូបយកភាគច្រើននៃទុនវិនិយោគពីបរទេសសរុប។ គួរកត់សម្គាល់ ថាចំនួនគណៈប្រតិភូបរទេសដែលមកស្វែងយល់ឱកាសវិនិយោគនៅវៀតណាម បាន កើនឡើងយ៉ាងខ្លាំង ប្រមាណ ៣០% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៨ ។

វិនិយោគិនបរទេសផ្តោតលើ វិស័យចំនួន ១៩ ដូចជាវិស័យឧស្សាហកម្មកែច្នៃនិងផលិតកម្ម; សកម្មភាពធ្វើអាជីវកម្មអចលនទ្រព្យ; វិស័យលក់ដុំនិងលក់រាយជាដើម។

នាបច្ចុប្បន្ន មាន ប្រទេស និងតំបន់ដែនដីចំនួន ១១៧ មាន គម្រោងវិនិយោគនៅប្រទេសវៀតណាម។ ហុងកុង (ចិន) នាំមុខគេដោយមានទឹកប្រាក់វិនិយោគប្រមាណ ៦.៧ ពាន់លានដុល្លារអាមេរិក។ កូរ៉េខាងត្បូងឈរនៅលំដាប់ទី ២ សិង្ហបុរីឈរនៅលំដាប់ទី ៣ បន្ទាប់មកគឺចិន និងជប៉ុ។

វិនិយោគិនបរទេសបានវិនិយោគនៅ  ខេត្តក្រុងចំនួន ៦០ដែលក្នុងនោះទីក្រុងហាណូយបានទាក់ទាញទុនវិនិយោគចុះបញ្ជីសរុបជាង ៦,៨ ពាន់លានដុល្លារអាមេរិក ហើយជាប់ចំណាត់ថ្នាក់លេខ ១។ ទីក្រុងហូជីមិញជាប់ចំណាត់ថ្នាក់លេខ ២ បន្ទាប់មក គឺ ខេត្ត Binh Duong  Dong Nai  និង Bac Ninh៕

ប្រតិកម្មទៅវិញ

ផ្សេងៗ