កូរ៉េទាំងពីរភាគបញ្ចប់ការចរចារថ្នាក់អនុរដ្ឋមន្រ្តីដោយមិនទទួលបានការលោតផ្លោះណាមួយឡើយ

កូរ៉េទាំងពីរភាគបញ្ចប់ការចរចារថ្នាក់អនុរដ្ឋមន្រ្តីដោយមិនទទួលបានការលោតផ្លោះណាមួយឡើយ - ảnh 1
ប្រធានក្រុមចរចារនៃប្រទេសកូរ៉េទាំងពីរមុននឹងជំនួបចរចារ (រូបថត៖AFP/TTXVN)

(VOVworld) - កូរ៉េខាងត្បូងនិងសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ
(ស.ប.ប) នាថ្ងៃទី១២ ធ្នូ បានបញ្ចប់ជំនួបចរចារជាន់ខ្ពស់សំដៅបន្ធូរស្រាលភាព
តានតឹងនៅតំបន់ព្រំដែន ប៉ុន្តែមិនទទួលបានកិច្ចព្រមព្រៀងលោតផ្លោះណាមួយ
ឡើយក្នុងការកែលំអរទំនាក់ទំនងរវាងភាគីទាំងពីរ។ជំនួបចរចារថ្នាក់អនុរដ្ឋមន្រ្តី
ពោលខាងលើបានប្រព្រឹត្តទៅក្នុងរយៈពេល២ថ្ងៃនៅទីក្រុង Kaesong របស់កូរ៉េ
ខាងជើង។ប៉ុន្តែ ជំនួបចរចារនេះបានបញ្ចប់ដោយមិននាំចេញបា​ននូវសេចក្ដីថ្លែង
 ការណ៍រួមហើយក៏មិនកំណត់បានពេលវេលាសំរាប់វង់ចរចារជាបន្តឡើយ។អ្នក
ជំនាញការជាច្រើនបានចាត់ទុកថា នៅជំនួបចរចារលើកនេះ តំណាងរបស់កូរ៉េ
ទាំងពីរភាគមិនអាចបង្រួញគំលាតអំពីបញ្ហាសំខាន់ៗដូចជាការៀបចំការជួបជុំគ្នា
សំរាប់ គ្រួសារត្រូវព្រាត់ប្រាក់ក្នុងសង្គ្រាមកូរ៉េនិងចាប់ផ្ដើមឡើងវិញនូវកម្មវិធីទេស
ចរណ៍នៅភ្នំ Kumgang ស្ថិតនៅតំបន់ឆ្នេរសមុទ្រភាគខាងកើតកូរ៉េខាងជើងនោះ
ឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ