ការធានាអធិបតេយ្យភាពជាតិលើបណ្តាញអ៊ីនធឺណែត គឺការពារអធិបតេយ្យភាពជាតិ-ប្រជាជាតិ

(VOVWORLD) - នាព្រឹកថ្ងៃទី ៨ ខែធ្នូ នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅសិក្ខាសាលាវិទ្យាសាស្ត្រថ្នាក់ជាតិស្តីពីការ “ធានាអធិបតេយ្យភាពជាតិលើបណ្តាញអ៊ីនធឺណែត”។ 
ការធានាអធិបតេយ្យភាពជាតិលើបណ្តាញអ៊ីនធឺណែត គឺការពារអធិបតេយ្យភាពជាតិ-ប្រជាជាតិ - ảnh 1ទិដ្ឋភាពនៃសិក្ខាសាលា (រូបថត៖ TTXVN)

ថ្លែងមតិក្នុងសិក្ខាសាលានេះ ប្រធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈឹម លោក Nguyen Trong Nghia បានអះអាងថា អធិបតេយ្យភាពលើបណ្តាញអ៊ីនធឺណែតជាផ្នែកសំខាន់នៃអធិបតេយ្យភាពជាតិ ហើយការធានាអធិបតេយ្យភាពជាតិលើបណ្តាញអ៊ីនធឺណែតគឺការពារអធិបតេយ្យភាពជាតិ-ប្រជាជាតិ។       

“នាពេលខាងមុខ ស្ថានភាពអន្តរជាតិនិងតំបន់នឹងបន្តមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស និងមិនអាចព្យាករណ៏បានជាមុននោះឡើយ។ ជំងឺរាតត្បាតកូវីដ ១៩ នៅតែមានការវិវឌ្ឍដ៏ស្មុគស្មាញ  ដែលបាននិងកំពុងជះឥទ្ធិពលយ៉ាងខ្លាំងដល់សេដ្ឋកិច្ច សង្គម ការពារជាតិ សន្តិសុខ កិច្ចការបរទេស និងជីវភាពរស់នៅរបស់ប្រជាជនក្នុងប្រទេសជាច្រើនជុំវិញពិភពលោក រួមទាំងប្រទេសវៀតណាមផងដែរ។ បញ្ហាសន្តិសុខមិនមែនប្រពៃណី រួមទាំងសន្តិសុខតាមបណ្តាញអ៊ីនធឺណិត និងភារកិច្ចធានាអធិបតេយ្យភាពជាតិនៅលើបណ្តាញអ៊ីនធឺណែត; ការពារមូលដ្ឋានមនោគមវិជ្ជារបស់បក្ស ប្រយុទ្ធប្រឆាំងនឹងទស្សនៈខុសឆ្គង អរិភាព ដែលត្រូវបានដាក់ចេញជាបន្ទាន់ មានសារៈសំខាន់ជាពិសេស ក្នុងបុព្វហេតុកសាងនិងការពារមាតុភូមិវៀតណាមសង្គមនិយម”។

នៅក្នុងសិក្ខាសាលានេះ គណៈប្រតិភូក៏បានធ្វើការវិភាគអំពីឱកាស លក្ខណៈងាយស្រួលក៏ដូចជាការលំបាក រួមទាំងបញ្ហាប្រឈមនានាដែលកើតមាន ចំពោះភារកិច្ចការពារអធិបតេយ្យភាពជាតិក្នុងវិស័យអ៊ីនធឺណិតក្នុងបរិបទសកលភាវូបនីយកម្ម និងសមាហរណកម្មអន្តរជាតិ។ ទន្ទឹមជាមួយគ្នានោះ ស្នើចេញទិសដៅ ដំណោះស្រាយ និងអនុសាសន៍ ដើម្បីលើកកំពស់តួនាទីរបស់ប្រជាជន និងកម្លាំងស្នូលៗ ក្នុងការធានាអធិបតេយ្យភាពជាតិលើបណ្តាញអ៊ីនធឺណែត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ