ការធ្វើឃាតប្រធានាធិបតីហៃទី៖ អង្គការសហប្រជាជាតិអំពាវនាវឱ្យធានាស្ថិរភាពនយោបាយក្នុងប្រទេស
(VOVWORLD) - ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបើកកិច្ចប្រជុំចង្អៀតអំពីបញ្ហានេះ នៅថ្ងៃទី ៨ ខែកក្កដា។
ក្រុមទាហានបានល្បាតនៅសង្កាត់ Petion Ville នៃទីក្រុង Port-au-Prince ប្រទេសហៃទី |
កាលពីថ្ងៃទី ៧ ខែកក្កដា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានថ្កោលទោសចំពោះការធ្វើឃាតប្រធានាធិបតីហៃទីលោក Jovenel Moise នៅថ្ងៃដដែល ព្រមទាំងអំពាវនាវឱ្យភាគីទាំងអស់អត់ធ្មត់ ស្ងប់ស្ងៀម ហើយ ចៀសវាងរាល់សកម្មភាព ដែលអាចធ្វើឲ្យស្ថានភាពអស្ថិរភាពនៅប្រទេស Caribe នេះកាន់តែធ្ងន់ធ្ងរ។
ក្នុងសេចក្តីប្រកាសមួយ ប្រទេសជាសមាជិកនៃក្រុមប្រឹក្សាសន្តិសុខអង្កការសហប្រជាជាតិទាំង ១៥ បានអំពាវនាវដល់បក្សពួកនយោបាយទាំងអស់នៅហៃទីចៀសវាងរាល់អំពើហឹង្សា និងការញុះញង់ឱ្យកើតមានអំពើហឹង្សា ព្រមទាំងសង្កត់ធ្ងន់ថា ពួកជនស្មើសដែលធ្វើឃាតថ្នាក់ដឹកនាំហៃទី ត្រូវបានច្បាប់ផ្ដន្ទាទោសផងដែរ។
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបើកកិច្ចប្រជុំចង្អៀតអំពីបញ្ហានេះ នៅថ្ងៃទី ៨ ខែកក្កដា៕