ការធ្វើដង្ហែក្បួនប្រឆាំងអាមេរិកនៅ Venezuela
|
ការធ្វើដង្ហែក្បួនប្រឆាំងអាមេរិកនៅវ៉េណេសុយអេឡា (Image: VNA) |
(VOVworld) – នាថ្ងៃទី ១២ មិនា ប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក Nicolas Maduro រួមជាមួយមនុស្សរាប់រយនាក់បានរៀបចំការធ្វើដង្ហែក្បួនសន្តិភាពប្រឆាំងចក្រពត្តនិយម
នៅរដ្ឋធានី Caracas ដើម្បីប្រឆាំងជំទាស់បណ្ដាបទដាក់ទណ្ឌកម្មរបស់អាមេរិកចំពោះ
ប្រទេសអាមេរិកឡាទីននេះ។ ក្នុងបទថ្លែងមតិនៅទីនេះ លោក Maduro បានអះអាងថា៖ វ៉ែណេស៊ុយអេឡានឹងវាយកំចាយរាល់ឧបាយកោលភេវរកម្ម។ ក្នុងព្រឹត្តិការណ៍ទាក់
ទិនមួយទៀត អគ្គលេខាធិការសម្ព័ន្ធភាពបណ្ដាប្រទេសអាមេរិក ឡាទីន (UNASUR)
លោក Ernesto Samper បានប្រកាសរៀបចំសន្និសទីវិសមាញ្ញ ថ្នាក់អ្នកប្រមុខនៃអង្គការ
នេះដែលគ្រោងបានប្រព្រឹត្តទៅ នាថ្ងៃទី ១៣ មិនា នៅ រដ្ឋធានី Montevideo របស់
Uruguay សំដៅសម្តែងការគាំទ្រចំពោះរដ្ឋអំណាចវ៉ែណេស៊ុយអេឡាដែលត្រូវបាន
ផ្អាក់។ តាមគំរោង UNASUR នឹងនាំចេញប្រតិកម្មរបស់ខ្លួនចំពោះ សេចក្តីសម្រេច
ដាក់ទណ្ឌកម្មទៅលើមន្ត្រីជាន់ខ្ពស់របស់វ៉េណេស៊ុយអេឡាចំនួន ៧ រូប ដែល
រដ្ឋអំណាចនៃប្រធានាធិបតី Obama ទើបនឹងនាំចេញ៕