(VOVworld) - នារសៀលថ្ងៃទី៣១ កក្កដា សហគមន៍ជនវៀតណាមដែលកំពុង
រស់នៅ រៀនសូត្រនិងធ្វើការនៅទីក្រុង Fukuoka និងទីក្រុង Hiroshima រួមជាមួយ
ប្រជាពលរដ្ឋជប៉ុនស្នេហាសន្តិភាពបានធ្វើដង្ហែរក្បួន សំដៅសំណូមពរឲ្យចិនគោរព
ច្បាប់អន្តរជាតិជាក់ស្ដែងគឺសាលក្រមនាពេលថ្មីៗនេះរបស់តុលាការមជ្ឈត្តកម្ម
ទីក្រុងឡាអ៊ែរ ទាក់ទិនដល់ការបកស្រាយនិងអនុវត្តន៍អនុសញ្ញា អ.ស.បស្ដីអំពី
ច្បាប់សមុទ្រឆ្នាំ១៩៨២។
|
ទិដ្ឋភាពនៃការធ្វើដង្ហែរក្បួននេះ (រូបថត៖thethaovanhoa.vn) |
ក្រុមអ្នកធ្វើដង្ហែរក្បួនស្រែកឡើងពាក្យស្លោកជាភាសាជប៉ុននិងភាសាអង់គ្លេស
ដោយសំណូមពរឲ្យចិនគោរពច្បាប់អន្តរជាតិ បញ្ចប់ទង្វើរបង្ករឿងហេតុនិងដាក់
ពង្រាយយោធានៅសមុទ្រខាងកើត ច្រានចោលការសំណូមពរមិនសមហេតុ
សមផលរបស់ចិនស្ដីអំពីអ្វីដែលហៅថា ផែនទី៩កំណាត់ ព្រមទាំងស្វាគមន៍
សាលក្រមនាថ្ងៃទី១២ កក្កដា របស់តុលាការមជ្ឈត្តកម្ម។
ក្រុមអ្នកធ្វើដង្ហែរក្បួនក៏បានបញ្ជូនតំណាងទៅកាន់ខាងមុខអគ្គស្ថានកុងស៊ុល
ចិនប្រចាំនៅទីក្រុង Fukuoka ដើម្បីអាននិងប្រគល់សារជំទាស់ជា ៣ភាសារគឺ
ភាសាវៀតណាម ជប៉ុននិងអង់គ្លេស។លិខិតទាំងនេះ ប្រឆាំង ជំទាស់ការដាក់
ពង្រាយយោធារបស់ចិននៅសមុទ្រខាងកើត ព្រមទាំងសំណូមពរឲ្យចិន គោរព
ច្បាប់របស់តុលាការមជ្ឈត្តកម្មនិងអះអាងនូវអធិបតេយ្យភាពមិនអាច ច្រាន
ចោលបានរបស់វៀតណាមចំពោះប្រជុំកោះទាំងពីរគឺ Hoang Sa និង Truong Sa៕