ការធ្វើតេស្តវ៉ាក់សាំងកូវីដ ១៩៖ សុវត្ថិភាពជាចម្បង

(VOVWORLD) - អ្នកស្ម័គ្រចិត្តយ៉ាងហោចណាស់ចំនួន ៣០ នាក់ បានចុះឈ្មោះចាក់វ៉ាក់សាំង Nanocovax។
ការធ្វើតេស្តវ៉ាក់សាំងកូវីដ ១៩៖ សុវត្ថិភាពជាចម្បង - ảnh 1 ពិធីការធ្វើតេស្តវ៉ាក់សាំងកូវីដ ១៩

នៅក្នុងពិធីធ្វើតេស្តគ្លីលិក វ៉ាក់សាំងកូវីដ ១៩ លើមនុស្សដំណាក់កាលទី ១ ដែលបានប្រព្រឹត្តិទៅនៅទីក្រុងហាណូយនៅព្រឹកថ្ងៃទី ១០ ខែធ្នូ តំណាងថ្នាក់ដឹកនាំវិទ្យាស្ថានពេទ្យយោធា ដែលជាអង្គភាពទទួលបន្ទុកការអនុវត្តការធ្វើតេស្តគ្លីលិកបានអះអាងថាសុវត្ថិភាពក្នុងការធ្វើតេស្តគឺជាចម្បង។ អ្នកដែលទទួលការចាក់វ៉ាក់សាំងត្រូវបានធានារ៉ាប់រង ហានិភ័យរហូតដល់ ២០ ពាន់លានដុង។ ក្នុងរយៈពេលមួយម៉ោងដំបូង ដែលប្រកាសការធ្វើតេស្តគ្លីនិកនេះ មានអ្នកស្ម័គ្រចិត្តយ៉ាងហោចណាស់ចំនួន ៣០ នាក់ បានចុះឈ្មោះចាក់វ៉ាក់សាំង Nanocovax។ នេះគឺជាផលិតផលវ៉ាក់សាំងកូវីដ ១៩ ដើមដំបូងរបស់វៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ