ការធ្វើបាតុកម្មដោយទ្រង់ទ្រាយធំប្រឆាំងជំទាស់វិធានការសេដ្ឋកិច្ចត្បិតត្បៀតនៅអង់គ្លេស


ការធ្វើបាតុកម្មដោយទ្រង់ទ្រាយធំប្រឆាំងជំទាស់វិធានការសេដ្ឋកិច្ចត្បិតត្បៀតនៅអង់គ្លេស - ảnh 1
ការធ្វើបាតុកម្មដោយទ្រង់ទ្រាយធំប្រឆាំងជំទាស់វិធានការសេដ្ឋកិច្ចត្បិតត្បៀតនៅអង់គ្លេស (Image: VNA)

(VOVworld) – នាថ្ងៃទី ២០ មិថុនា ប្រជាពលរដ្ឋអង់គ្លេសចំនួន ២៥០ ពាន់នាក់ បានចូលរួមការដង្ហែក្បួនដោយទ្រង់ទ្រាយធំបំផុតក្នុងរយៈពេលកន្លងទៅនៅ មណ្ឌលទីក្រុងឡុងសំដៅប្រឆាំងជំទាស់រាល់វិធានការសេដ្ឋកិច្ចត្បិតត្បៀត
របស់ រដ្ឋាភិបាល។ ការដង្ហែរក្បួនដោយទ្រង់ទ្រាយធំមួយទៀតក៏ត្រូវបាន
រៀបចំឡើង នៅទីក្រុង Liverpool (ភាគខាងជើងអង់គ្លេស) និងទីក្រុង Glasgow
នៅតំបន់ Scotland ចំណុះអង់គ្លេស ផងដែរ។ បាតុករគ្រប់រូបប្រឆាំងជំទាស់
បណ្ដាផែនការ របស់គណៈបក្សពលកម្មនិងរដ្ឋាភិបាលដែលកាត់បន្ថយ
ចំណាយសាធារណៈ ផ្អាកការបង្កើនប្រាក់បៀវត្សរ៍ដេញចោលបុគ្គលិក
សុខាភិបាលនិងឯកជនភាវូបនីយកម្មប្រព័ន្ធសុខាភិបាល។ គេក៏បាន
ប្រឆាំងជំទាស់ផែនការប្រដាប់អាវុធឲ្យកំលាំងនុយក្លេអ៊ែររបស់អង់គ្លេស
ឡើងវិញដោយមានតំលៃឡើងដល់ ៣៧ ពាន់ លានដុល្លាអាមេរិក។
ក្រៅពីនោះ មនុស្សជាច្រើនាមិនគាំទ្រការចូលរួមរបស់អង់គ្លេសក្នុង
សកម្មភាពនៃអង្គការសន្ធិសញ្ញាអាត្លងទិកខាងជើង (NATO) នៅ
អ៊ីរ៉ាក់និងអ៊ុយក្រែន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ