ការធ្វើបាតុកម្មរវាងភាគីគាំទ្រនិងភាគីប្រឆាំងលោកស្រី Park Geun-hye ប្រព្រឹត្តទៅនៅទីក្រុង Seoul

ការធ្វើបាតុកម្មរវាងភាគីគាំទ្រនិងភាគីប្រឆាំងលោកស្រី Park Geun-hye ប្រព្រឹត្តទៅនៅទីក្រុង Seoul - ảnh 1
ការធ្វើបាតុកម្មរវាងភាគីគាំទ្រនិងភាគីប្រឆាំងលោកស្រី Park Geun-hye ប្រព្រឹត្តទៅនៅទីក្រុង Seoul (VNA)


(VOVworld) – នាថ្ងៃទី​ ១១ មិនា​ មនុស្សរាប់រយនាក់នៃភាគីប្រឆាំងនិងភាគីគាំទ្រ
អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី Park Geun-hye​ បានធ្វើបាតុកម្មនៅ
រដ្ឋធានី Seoul។ ភាគីប្រឆាំងលោកស្រី  Park Geun-hye បានដំណើរការធ្វើបាតុកម្ម
លើកទី ២០ និងជាលើកចុងក្រោយនៅទីលាន Gwanghwamun នៅមជ្ឈមណ្ឌាល
ទីក្រុង Seoul​ ក្រោយរយៈពេល​ ៥ ខែដំណើរការធ្វើបាតុកម្មជាប្រចាំសប្តាហ៍។ បាតុករ
នានាបានអំពាវនាវឲ្យចាប់ឃុំខ្លួនលោកស្រី Park Geun-hye ព្រមទាំង ទាមទាឲ្យ
បញ្តេញចេញពីដំណែងចំពោះប្រធានាធិបតីស្តីទី លោក Hwang Kyo-ahn ដែលជា
អ្នក បដិសេធព្យាពេលធ្វើការស៊ើបអង្គេតឯករាជ្យចំពោះរឿងអាស្រូវនយោបាយ។
 ក្នុងពេល នោះ ភាគីគាំទ្រលោកស្រី Park Geun-hye បានដំណើរការធ្វើបាតុកម្ម
នៅវិមាន Deoksu ហើយស្នើឲ្យតុលាការលុបចោលសាលក្រម។ បណ្ដាបាតុករបាន
ឲ្យដឹងថា៖ គេនឹងបង្កើតឡើងគណៈបក្សនយោបាយថ្មីមួយសំដៅស្តារឡើងវិញ
យុត្តិធម៌ច្បាប់និង ប្រជាធិបតេយ្យ។ មានមនុស្សចំនួន ៧ សែននាក់បានចូល
រួមការធ្វើបាតុកម្មលើកនេះ.


ប្រតិកម្មទៅវិញ

ផ្សេងៗ