ការធ្វើពាណិជ្ជកម្មនូវលទ្ធផលស្រាវជ្រាវអភិវឌ្ឍន៍បច្ចេកវិទ្យារបស់វៀតណាមនិងប្រទេសសមាជិកភាព APEC មួយចំនួន
|
ទិដ្ឋភាពនៃសិក្ខាសាលា (រូបថតៈ Baocongthuong) |
(VOVworld)-សិក្ខាសាលា “ពន្លឿនពាណិជ្ជកម្មលទ្ធផលស្រាវជ្រាវវិទ្យាសាស្ត្របច្ចេក
វិទ្យានិងសហប្រតិបត្តិការវិនិយោគអភិវឌ្ឍន៍បច្ចេកវិទ្យារបស់វៀតណាមនិងប្រទេស
ជាសមាជិកភាព APEC មួយចំនួន” បានបើកនាថ្ងៃទី២០ធ្នូនៅខេត្ត Kien Giang ភាគ
ខាងត្បូងវៀតណាម។ ថ្លែងមតិនៅទីនេះ អនុរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រនិងបច្ចេក
វិទ្យា លោក Tran Van Tung បានសង្កត់ធ្ងន់ថា ៖ អភិវឌ្ឍន៍ទីផ្សារវិទ្យាសាស្ត្រនិង
បច្ចេកវិទ្យាជាភារកិច្ចស្នូលរបស់ផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាមក្នុង
ដំណាក់កាល២០១៦-២០២០។ សិក្ខាសាលានេះជាឱកាសសម្រាប់អ្នកជំនាញការ
ជាតិនិងអន្តរជាតិវាយតម្លៃចំពោះរាល់ភាពងាយស្រួលនិងការលំបាកលំបិនព្រមទាំង
ដាក់ចេញដំណោះស្រាយមួយចំនួនសម្រាប់ធ្វើពាណិជ្ជកម្មនូវលទ្ធផលស្រាវជ្រាវ នាំ
លទ្ធផលស្រាវជ្រាវវិទ្យាសាស្ត្រនិងបច្ចេកវិទ្យារួមចំណែកចូលក្នុងការអភិវឌ្ឍន៍សេដ្ឋ
កិច្ចសង្គមរបស់ប្រទេសជាតិ៕