ការធ្វើរដ្ឋប្រហារនៅទួរគី៖បុព្វជិត Gulen ចោទប្រកាន់ប្រធានាធិបតី Erdogan រៀបចំក្លែងក្លាយការរដ្ឋប្រហារ

ការធ្វើរដ្ឋប្រហារនៅទួរគី៖បុព្វជិត Gulen ចោទប្រកាន់ប្រធានាធិបតី Erdogan រៀបចំក្លែងក្លាយការរដ្ឋប្រហារ - ảnh 1
បុព្វជិតអ៊ីស្លាមលោក Fethullah Gulen (រូបថត៖Reuters)

(VOVworld) - នាថ្ងៃទី១៧ កក្កដា បុព្វជិតអ៊ីស្លាមលោក Fethullah Gulen ចាត់ទុក
ថា លោកត្រៀមខ្លួនជាស្រេចគោរពសេចក្ដីសំរេចការធ្វើបត្យាប័នទាំងអស់ពីភាគី
អាមេរិក ព្រមទាំងចោទប្រកាន់ប្រធានាធិបតីទួរគីលោក Recep Tayyip Erdogan បាន
រៀបចំក្លែងក្លាយការធ្វើរដ្ឋប្រហារដែលទើបនឹងបានកើតមាននៅប្រទេសនេះ។
ឆ្លើយសម្ភាសន៍សារព័ត៌មាននៅរដ្ឋ Pennsylvania ប្រទេសអាមេរិក ជាទីកន្លែងដែល
លោកកំពុងរស់នៅ បុព្វជិត Gulen បានឲ្យដឹងថា លោកមិនព្រួយបារម្ភ អំពីការ
សំណូមពរធ្វើបត្យាប័នរបស់រដ្ឋាភិបាលទួរគីនោះទេ។
មុននោះ ប្រធានាធិបតីទួរគីលោក Tayyip Erdogan បានស្នើរឲ្យវ៉ាស៊ីនតោនធ្វើ
បត្យាប័នបុព្វជិតនេះត្រឡប់មកទួរគីវិញ។ប៉ុន្តែ រដ្ឋមន្រ្តីការបរទេសអាមេរិកលោក
John Kerry បានឲ្យដឹងថា អង់ការាត្រូវផ្គត់ផ្គង់ភស្តុតាងនិងមូលដ្ឋានគតិយុត្តិដ៏
ច្បាស់លាស់អំពីការធ្វើបត្យាប័នបុព្វជិត Gulen នេះ។ បុព្វជិត Gulen មានអាយុ៧៥
ឆ្នាំ​ នាបច្ចុប្បន្នកំពុងនិរទេសខ្លួននៅអាមេរិក ត្រូវរដ្ឋា ភិបាលទួរគីចោទប្រកាន់ពី
បទក្បត់ជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ