ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញស៊ីរី អាស្រ័យទៅលើបំណងប្រាថ្នារបស់ប្រជាជន
(VOVWORLD) -ប្រធានាធិបតីស៊ីរីលោក Bashar Al Assad បានប្រកាសថា៖ រាល់ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញណាមួយនៅស៊ីរីនឹងត្រូវអនុវត្ត ប្រសិនបើ ទទួលបានការគាំទ្រពីប្រជាជនស៊ីរីប៉ុណ្ណោះ។
ប្រធានាធិបតីស៊ីរីលោក Bashar Al Assad |
ក្នុងបទសម្ភាសន៍ជាមួយកាណាល់ទូរទស្សន៍ NTV របស់រុស្ស៊ី ដែលបានប្រកាសនាថ្ងៃទី ២៤ មិថុនានោះ លោក Bashar Al Assad បានលើកច្បាស់ថា៖ ប្រសិនបើមានការធ្វើប្រជាមតិ ហើយប្រជាជនគាំទ្ររដ្ឋធម្មនុញ្ញថ្មីនោះ រដ្ឋាភិបាល នឹងយល់ព្រមប្រការនេះដែរ។ នេះគឺជាសេចក្ដីសម្រេចចិត្តរបស់ប្រជាជនស៊ីរី។ ប្រធានាធិបតី Bashar Al Assad បានសង្កត់ធ្ងន់ថាការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនឹងគ្មានការជ្រៀតជ្រែកពី ប្រធានាធិបតី ឬរដ្ឋាភិបាលស៊ីរីហើយនឹងគ្មាន ការជ្រៀតជ្រែកពីបរទេសនិងអង្គការអន្ដរជាតិផងដែរ៕