ការធ្វើសមយុទ្ធរួមកងទ័ពជើងទឹកអាស៊ាន+៨ “KOMODO 2014”

ការធ្វើសមយុទ្ធរួមកងទ័ពជើងទឹកអាស៊ាន+៨ “KOMODO 2014”  - ảnh 1
ការធ្វើសមយុទ្ធរួមកងទ័ពជើងទឹក អាស៊ាន+៨ “KOMODO 2014” (Image: Vietnam+)

(VOVworld) – ការធ្វើសមយុទ្ធរួមកងទ័ពជើងទឹក ​អាស៊ាន+៨ “KOMODO 2014” ត្រូវបានរៀបចំឡើងចាប់ពីថ្ងៃទី ៣១ មិនា ដល់ទី ៣ មេសា នៅកោះ Batam ចំណុះ
ខេត្តកោះ Riau របស់ឥណ្ឌូណេស៊ី។ ដោយប្រធានបទ “កិច្ចសហប្រតិបត្តិ ការដើម្បី
ស្ថិរភាព” ការធ្វើសមយុទ្ធ KOMODO 2014 ប្រមូលផ្តុំទៅលើបណ្ដាសកម្មភាពជួយ
សង្គ្រោះគ្រោះមហន្តរាយរបស់កំលាំងកងទ័ពជើងទឹកនៃបណ្ដា ប្រទេសជាសមាជិក
អាស៊ាន។ នាវានិងយន្តហោះចំបាំងយ៉ាងតិចបំផុតចំនួន ៤០ គ្រឿង ទាហានចំនួន ៦ ពាន់នាក់មកពីប្រទេសចំនួន ១៨ បានចូលរួមការធ្វើសមយុទ្ធនេះ។ កងទ័ពជើងទឹក
វៀតណាមបានចាត់តាំងនាវាពេទ្យទំនើប  HQ-561 ចូលរួមការធ្វើសមយុទ្ធលើកនេះ។ នេះគឺជាលើកដំបូងដែលកងទ័ព វៀតណាមចូលរួមការធ្វើសមយុទ្ធពហុភាគី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ