ការនាំចេញកុំព្យូទ័រ និងគ្រឿងបន្លាស់អេឡិចត្រូនិច ឈានដល់ ៣៦,៣២ ពាន់លានដុល្លារអាមេរិក
(VOVWORLD) - យោងតាមស្ថិតិថ្មីបំផុតរបស់អគ្គនាយកដ្ឋានគយ គិតចាប់ពីដើមឆ្នាំដល់ថ្ងៃទី ១៥ ខែកក្កដា ក្រុមទំនិញនាំចេញដែលមានចំណូលច្រើនជាងគេក្នុងប្រទេសគឺកុំព្យូទ័រ ផលិតផលអេឡិចត្រូនិក និងគ្រឿងបន្លាស់ដែលមានទឹកប្រាក់ ៣៦,៣២ ពាន់លានដុល្លារអាមេរិក កើនឡើងជាង ២៩% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ចំណែកឯការនាំចេញកុំព្យូទ័រ ផលិតផលអេឡិចត្រូនិក និងគ្រឿងបន្លាស់ចាប់ពីដើមឆ្នាំដល់ថ្ងៃទី ១៥ ខែកក្កដា ឈានដល់ ៥៤,៣ ពាន់លានដុល្លារអាមេរិក។ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ចំណូលនៃការនាំចូលនៃក្រុមផលិតផលនេះបានកើនឡើងជាង ១២ ពាន់លានដុល្លារអាមេរិក និងស្មើនឹងជិត ២៨% នៃចំណូលនាំចូលសរុបរបស់ប្រទេសទាំងមូល។
ទាក់ទងនឹងទីផ្សារ ទីផ្សារចិន និងកូរ៉េខាងត្បូង គឺជាទីផ្សារនាំចូលធំបំផុតពីរ សម្រាប់កុំព្យូទ័រ ផលិតផលអេឡិចត្រូនិក និងគ្រឿងបន្លាស់ពីប្រទេស វៀតណាម។
យោងតាមរបាយការណ៍ "ទស្សនវិស័យវិនិយោគសម្រាប់ឆមាសទីពីរនៃឆ្នាំ ២០២៤" របស់ធនាគារ HSBC បានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចរបស់វៀតណាមនៅក្នុងឆមាសទីពីរនៃឆ្នាំនេះ នឹងបន្តដំណើរនៃការងើបឡើងវិញរបស់ខ្លួនដែលជំរុញដោយវដ្តអេឡិចត្រូនិកសកល។ ការនាំចេញគ្រឿងអេឡិចត្រូនិករបស់វៀតណាមកំពុងដំណើរការល្អណាស់៕