ការនាំចេញកសិកម្ម រុក្ខាប្រមាញ់ និងនេសាទក្នុងរយៈពេល ១០ ខែកន្លងទៅកើនឡើងជាង ១៣%
(VOVWORLD) - ក្នុងនោះ ការនាំចេញប្រមាណជិត ៣៨,៧៥ ពាន់លានដុល្លារ ហើយការនាំចូលមានប្រហែល ៣៥,៥៦ ពាន់លានដុល្លារអាមេរិក។
ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ បានឲ្យដឹងថា ក្នុងរយៈពេល ១០ ខែ កន្លងមក ការនាំចេញនិងនាំចូលផលិតផលកសិកម្ម រុក្ខាប្រមាញ់និងនេសាទ សរុបមានប្រមាណជាង ៧៤,៣ពាន់លានដុល្លារអាមេរិក កើនឡើងជាង ២៤% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០។ ក្នុងនោះ ការនាំចេញប្រមាណជិត ៣៨,៧៥ ពាន់លានដុល្លារ ហើយការនាំចូលមានប្រហែល ៣៥,៥៦ ពាន់លានដុល្លារអាមេរិក។
ទាក់ទងនឹងទីផ្សារនាំចេញ ពិនិត្យតាមតំបន់ តម្លៃនៃការនាំចេញផលិតផលកសិកម្ម រុក្ខាប្រមាញ់និងនេសាទរបស់វៀតណាមរយៈពេល ១០ ខែកន្លងមក ទៅកាន់ទីផ្សារក្នុងទ្វីបអាស៊ីគឺខ្ពស់បំផុត ស្មើនឹង ៤២,៨% នៃចំណែកទីផ្សារ បន្ទាប់មកគឺទៅទីផ្សារអាមេរិក អឺរ៉ុប អាហ្វ្រិក និងអូសេអានី។ គិតតាមប្រទេស ទីផ្សារនាំចេញធំបំផុតរបស់វៀតណាមគឺសហរដ្ឋអាមេរិក។ ឈរលំដាប់ទី២គឺទីផ្សារចិន និងទី៣គឺជប៉ុន។
ដើម្បីអភិវឌ្ឍន៍ទីផ្សារនាំចេញនាពេលខាងមុខ ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទជំរុញសកម្មភាពសហប្រតិបត្តិការទ្វេភាគីជាមួយបណ្តាប្រទេសដូចជា រុស្ស៊ី ស្វីស គុយបា ឥណ្ឌូនេស៊ី កូរ៉េខាងត្បូង រួមទាំងមានកិច្ចសហប្រតិបត្តិការពហុភាគីជាមួយអង្គការនានាផងដែរ៕