ការនាំចេញជលផលក្នុងឆ្នាំនេះអាចសម្រេចបានជាង ៩ ពាន់លានដុល្លារអាមេរិក

(VOVWORLD) - គួរកត់សម្គាល់ថា ការនាំចេញជលផលរបស់វៀតណាមទៅកាន់សហរដ្ឋអាមេរិកក្នុងខែកញ្ញា បានកើនឡើងជិត ៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយសម្រេចបាន ១៥០ លានដុល្លារ។ 
ការនាំចេញជលផលក្នុងឆ្នាំនេះអាចសម្រេចបានជាង ៩ ពាន់លានដុល្លារអាមេរិក - ảnh 1ការកែច្នៃត្រីប្រាសម្រាប់នាំចេញ។ (រូបថត៖ VNA)
តាមតួរលេខស្ថិតិនៃអគ្គនាយកដ្ឋានគយវៀតណាម ក្នុងខែកញ្ញាកន្លងទៅ ការនាំចេញជលផលរបស់វៀតណាមសម្រេចបានជាង ៨១៤ លានដុល្លារអាមេរិក។ គួរកត់ សម្គាល់ថា ការនាំចេញជលផលរបស់វៀតណាមទៅកាន់សហរដ្ឋអាមេរិកក្នុងខែកញ្ញា បានកើនឡើងជិត ៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយសម្រេចបាន ១៥០ លានដុល្លារ។ នេះជាខែទីពីរជាប់ៗគ្នាដែលការនាំចេញជលផលទៅកាន់ទីផ្សារនេះមានកំណើនវិជ្ជមាន។
មុខទំនិញជលផលសំខាន់ៗរបស់វៀតណាមដូចជាបង្គា ត្រីធូណា និងត្រីប្រា សុទ្ធតែបានកត់ត្រាកំណើនវិជ្ជមានបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ លោកស្រី Le Hang នាយិកាទំនាក់ទំនងនៃសមាគមកែច្នៃ និងនាំចេញជលផល វៀតណាម (VASEP) បានធ្វើអត្ថាធិប្បាយថា៖ “ទិន្នផលបង្គារជើងសនិងត្រីប្រានាំចេញទៅកាន់ទីផ្សារមួយចំនួន មានសញ្ញា កើនឡើងម្ដងទៀត។ ត្រីទឹកសាប និងក្តាមក៏មានកំណើនល្អផងដែរ មិនត្រឹមតែនៅក្នុង ខែកញ្ញាប៉ុណ្ណោះទេ ថែមទាំងនៅក្នុងត្រីមាសទីបីទាំងមូលទៀតផង។ ប្រការនេះបង្ហាញថា ការនាំចេញនឹងងើបឡើងវិញបានប្រសើរជាងក្នុងរយៈពេលប៉ុន្មានខែចុងឆ្នាំ”។
យោងតាម VASEP ជាមួយនឹងសញ្ញាវិជ្ជមានជាច្រើន ការនាំចេញជលផលក្នុង ត្រីមាសចុងឆ្នាំនេះ នឹងសម្រេចបាន ២,៤ ពាន់លានដុល្លារអាមេរិក ដែលនាំឱ្យការ នាំចេញសរុបនៃឆ្នាំទាំងមូលកើនឡើងដល់ជាង ៩ ពាន់លានដុល្លារអាមេរិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ