ការនាំចេញជលផលនឹង​​ស្តារឡើងវិញ​ក្នុង​ប៉ុន្មាន​ខែចុងឆ្នាំ

(VOVWORLD) - យោងតាមសមាគមកែច្នៃនិងនាំចេញជលផលវៀតណាម (VASEP) ផ្នែកជលផលកំពុងងើបឡើងវិញ ដោយមានចំនួនការបញ្ជាទិញកំពុងកើនតែឡើង ហើយសហគ្រាសជាច្រើនក៏បានចាប់ផ្តើមបង្កើនការងារដើម្បីឆ្លើយតបនឹងតម្រូវការរបស់ទីផ្សារ។
ការនាំចេញជលផលនឹង​​ស្តារឡើងវិញ​ក្នុង​ប៉ុន្មាន​ខែចុងឆ្នាំ - ảnh 1ការនាំចេញជលផលកំពុងបង្ហាញសញ្ញាវិជ្ជមានពីទីផ្សារ។ រូបថត៖ VOV

ជាក់ស្តែង ទីផ្សារនាំចេញជលផលដ៏ធំបំផុតរបស់វៀតណាមគឺអាមេរិកត្រូវបានរំពឹងថានឹងស្តារឡើងវិញចាប់ពីឆមាសទី ២ នៃឆ្នាំនេះ ដោយសារតែអតិផរណាថយចុះ និងតម្រូវការកើនឡើងក្នុងឱកាសថ្ងៃឈប់សម្រាកនាចុងឆ្នាំ។ ប្រការនេះជួយឲ្យការនាំចេញជលផលទៅកាន់អាមេរិកត្រូវបានរំពឹងថានឹងកើនឡើងពី ៤០-៥០% បើប្រៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទន្ទឹមនឹងនេះ នៅទីផ្សារសហភាពអឺរ៉ុប (EU) ការចែកចាយត្រីប្រាបន្តត្រូវបានកែលម្អ និងមានស្ថេរភាព។ តម្រូវការរបស់់ទីផ្សារជប៉ុន កូរ៉េខាងត្បូង ចិនត្រូវបានព្យាករណ៍ថា នឹងកើនឡើងបន្តិចចាប់ពីចុងត្រីមាសទី៣។

តាមការព្យាករណ៍នៅចុងត្រីមាសទី ៣ ឆ្នាំនេះ ការនាំចេញជលផលនឹងងើបឡើងវិញក្នុងកម្រិតស្មើនឹងឆ្នាំមុន។ នេះគឺជាមូលដ្ឋានសម្រាប់ឧស្សាហកម្មជលផលសម្រេចបានផែនការនាំចេញ ១០ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំនេះ (ការនាំចេញជលផលក្នុងឆមាសទី ១ ឆ្នាំនេះទទួលបាន ៤,១៣ ពាន់លានដុល្លារអាមេរិក) ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ