ការនាំចេញត្រីប្រានៅបណ្ដាខេត្តវាលទំនាបទន្លេ Cuu Long បានបង្កើន។

ការនាំចេញត្រីប្រានៅបណ្ដាខេត្តវាលទំនាបទន្លេ Cuu Long បានបង្កើន។ - ảnh 1
នាឆ្នាំ២០១២ បណ្ដាខេត្តមានផែនការនាំចេញត្រីប្រាប្រមាណ៦សែនតោន។

VOVWORLD-
បណ្ដា ខេត្តនៅវាលទំនាបទន្លេ Cuu Long វៀតណាមទើបនឹងបាននាំចេញ
បន្ថែមត្រីប្រាប្រមាណ១ហ្មឺន៥ពាន់តោនហើយធ្វើឲ្យបរិមាណនាំចេញត្រី
ពីដើមឆ្នាំមកឡើងប្រមាណ៦ហ្មឺន៥ពាន់តោន កើនជាង៤ពាន់តោនបើប្រៀប នឹងរយៈពេលដូចគ្នានាឆ្នាំ២០១១។ ដំលៃ ប្រាក់នាំចេញទទួលបានជិត២រយ
លានដុល្លារអាមេរិក។ នាឆ្នាំ២០១២ បណ្ដាខេត្តមានផែនការនាំចេញត្រីប្រា
ប្រមាណ៦សែនតោន។ ដើម្បីសំរេចបានគោលដៅខាងលើ បណ្ដាខេត្តនៅវាល
ទំនាប ទន្លេ Cuu Long បានចិញ្ជឹមត្រីប្រាលើផ្ទៃទឹកចំនួន៦ពាន់ Ha ប្រមូលផ្ដុំ នៅ
បណ្ដាខេត្ត Dong Thap, An Giang, Tien Giang, Vinh Long, Hau Giang, Ben Tre និង
ទីក្រុង Can Tho។ ក្រៅពីនោះបណ្ដាខេត្តបានបង្កលក្ខណៈសំរាប់អ្នកចិញ្ជឹមបើក ទូលាយការចំណាយក្នុងប្រទេស អនុវត្តបច្ចេកវិទ្យា វិទ្យាសាស្ដ្រក្នុង ការចិញ្ជឹម
ត្រីមានគុណភាពខ្ពស់ ផ្ដល់ព័ត៍មានអំពីស្ថានភាពផលិតកម្មចំណាយត្រីប្រានៅ ទីផ្សារក្នុងប្រទេសនិងពិភពលោកនិងបង្កើនព័ត៍មានការព្យាករណ៍សំរាប់អ្នក
ចិញ្ជឹមកែប្រែការចិញ្ជឹមឲ្យទាន់ពេលវេលា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ