ការនាំចេញទំនិញក្នុងឆមាសទី ១ ឆ្នាំ ២០២៤ ត្រូវបានប៉ាន់ប្រមាណថាកើនឡើង១៣,៨%
(VOVWORLD) - កសិផលបន្តជាចំណុចភ្លឺអំពីល្បឿនកំណើននាំចេញ កើនឡើង ១៨.៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ហើយតម្លៃប្រាក់នាំចេញសរុបត្រូវបានប៉ាន់ប្រមាណថាសម្រេចបានជាង ១៨.២ ពាន់លានដុល្លារអាមេរិក។
កែច្នៃផលិតផលកសិកម្មសម្រាប់នាំចេញ។ រូបថត៖ Vu Sinh/TTXVN |
នៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំត្រីមាសទី ២ ឆ្នាំ ២០២៤ ដែលបានប្រព្រឹត្តិទៅនាថ្ងៃទី ១៩ មិថុនា លោក Bui Huy Son ប្រធាននាយកដ្ឋានផែនការ និងហិរញ្ញវត្ថុ (ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម) មានប្រសាសន៍ថា ក្នុងឆមាសទី ១ ឆ្នាំ ២០២៤ ការនាំចេញរបស់វៀតណាមបានងើបឡើងវិញយ៉ាងខ្លាំងក្លា។ តម្លៃប្រាក់នាំចេញក្នុងឆមាសទី ១ សម្រេចបានប្រមាណ ១៨៩ ពាន់លានដុល្លារអាមេរិក កើន ១៣.៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ កសិផលបន្តជាចំណុចភ្លឺអំពីល្បឿនកំណើននាំចេញ កើនឡើង ១៨.៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ហើយតម្លៃប្រាក់នាំចេញសរុបត្រូវបានប៉ាន់ប្រមាណថាសម្រេចបានជាង ១៨.២ ពាន់លានដុល្លារអាមេរិក។ ទីផ្សារនាំចេញបានបានងើបឡើងវិញយ៉ាងល្អប្រសើរ ហើយសម្រេចបានអត្រាកំណើនខ្ពស់ ជាពិសេសទីផ្សារសហរដ្ឋអាមេរិក ចិន សហភាពអឺរ៉ុប និងកូរ៉េខាងត្បូង។
ក្នុងឆមាសទី ១ ឆ្នាំ ២០២៤ តម្លៃប្រាក់នាំចេញទំនិញសរុប ត្រូវបានប៉ាន់ប្រមាណថាសម្រេចបានប្រមាណ ៣៦៩.៦ ពាន់លានដុល្លារអាមេរិក កើនជាង ១៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ជញ្ជីញពាណិជ្ជកម្មទំនិញបន្តមានអតិរេកពាណិជ្ជកម្មជាមួយនឹងការនាំចេញហួសកម្រិតប្រមាណ ៨,៤ ពាន់លានដុល្លារអាមេរិក ហើយភាគច្រើនគឺដោយសារការរួមចំណែករបស់វិស័យដែលមានទុនវិនិយោគបរទេស រួមទាំងប្រេងឆៅ។ ក្នុងឆមាសទី ២ ឆ្នាំនេះ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មបន្តសុក្រិតស្ថាប័នគោលនយោបាយ និងច្បាប់ ព្រមទាំងអនុវត្តន៍ដំណោះស្រាយស្ដីពីការសម្រួលផលិតកម្ម អភិវឌ្ឍន៍ប្រកបដោយចីរភាពប្រភពផ្គត់ផ្គង់សម្រាប់ការនាំចេញ និងទីផ្សារក្នុងប្រទេសផងដែរ៕