ការនាំចេញបង្គាឆ្ពោះទៅរកគោលដៅ ៤,២ ពាន់លានដុល្លារ
(VOVWORLD) - ចំពោះបណ្តាតំបន់ សហគ្រាសត្រូវបង្កើនកិច្ច សហប្រតិបត្តិការ តភ្ជាប់ក្នុងខ្សែសង្វាក់តម្លៃបង្គា ហើយប្រើប្រាស់ សមកាលកម្មរាល់វិធានការបច្ចេកទេសការដាំដុះនៅគ្រប់ដំណាក់កាលនៃ ការផលិត ដើម្បីទទួលប្រសិទ្ធភាពខ្ពស់បំផុត ព្រមទាំងរក្សា បរិស្ថានអេកូឡូស៊ី បង្តើតផលិតផលល្អបំផុត និងចីរភាពបំផុតផងដែរ។
ដើម្បីទទួលបានគោលដៅនាំចេញបង្គាពី ៤,១ ឡើង ៤,២ពាន់លានដុល្លារក្នុងឆ្នាំ្ ២០១៩ រដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទលោក Nguyen Xuan Cuong បានសំណូមពរបណ្តាស្ថាប័ន មូលដ្ឋាន សហគ្រាសដំណើរការការដោះស្រាយ បញ្ហាជាសំខាន់ៗច្រើននាពេលខាងមុខសំដៅធ្វើអាជីវកម្មល្អបំផុតរាល់ឱកាស សម្រាប់វិស័យបង្គា។ ជាក់ស្តែង ចំពោះបណ្តាតំបន់ សហគ្រាសត្រូវបង្កើនកិច្ច សហប្រតិបត្តិការ តភ្ជាប់ក្នុងខ្សែសង្វាក់តម្លៃបង្គា ហើយប្រើប្រាស់ សមកាលកម្មរាល់វិធានការបច្ចេកទេសការដាំដុះនៅគ្រប់ដំណាក់កាលនៃ ការផលិត ដើម្បីទទួលប្រសិទ្ធភាពខ្ពស់បំផុត ព្រមទាំងរក្សា បរិស្ថានអេកូឡូស៊ី បង្តើតផលិតផលល្អបំផុត និងចីរភាពបំផុតផងដែរ។ ក្រៅ ពីនោះ តំបន់ សហគ្រាសត្រូវបង្កើនការត្រួតពិនិត្យគុណភាពនៃខ្សែសង្វាក់តម្លៃ ទាំងស្រុង ពី សត្វពូជ ចំណីរអាហារ ផលិតផលសំអាតបរិស្ថានចិញ្ជឹម ជលផល ដល់ដំណើរការផលិតកម្ម កែច្នៃ សំដៅបង្កើតឡើងផលិតផលតបតាម តម្រូវការរបស់ទីផ្សារនៅក្នុងស្រុកនិងអន្តរជាតិនិង លើកកម្ពស់សមត្ថភាពត្រួត ពិនិត្យប្រភពដើម និងការប្រកួតប្រជែងសម្រាប់ផលិតផលផងដែរ៕