ការនាំចេញរបស់វៀតណាមទៅកាន់អ៊ីស្រាអែលបន្តស្ដារឡើងវិញ

(VOVWORLD) - ក្នុងខែវិច្ឆិកា ឆ្នាំ២០២០ ទំហំនាំចេញរបស់វៀតណាមបានកើនឡើងដល់ ២៧,២% បើធៀបនឹងខែតុលា ដោយសម្រេចបានទឹកប្រាក់ជាង៥១លានដុល្លាអាមេរិក។ 

យោងតាមសភាពាណិជ្ជកម្មវៀតណាមប្រចាំអ៊ីស្រាអែលបានឲ្យដឹងថា ក្នុងឆ្នាំ២០២០ ទំហំនាំចេញរបស់វៀតណាមទៅកាន់ទីផ្សារនេះសម្រេចបានទឹកប្រាក់ប្រមាណ ៧០០ លានដុល្លាអាមេរិក។ ក្នុង ខែវិច្ឆិកា ឆ្នាំ២០២០ ទំហំនាំចេញរបស់វៀតណាមបានកើនឡើងដល់ ២៧,២% បើធៀបនឹងខែតុលា ដោយសម្រេចបានទឹកប្រាក់ជាង៥១លានដុល្លាអាមេរិក។ មុខទំនិញនាំចេញសំខាន់ៗភាគច្រើនសុទ្ធតែកើនឡើងយ៉ាងខ្លាំងដូចជា កាហ្វេ ស្បែកជើង គ្រាប់ស្វាយចន្ទី ទូរស័ព្ទនិងគ្រឿងបន្លាស់ ជលផល និងទំនិញវាយនភណ្ឌ ជាដើម។

ទោះបីជាប្រឈមនឹងជម្ងឺរាតត្បាត Covid-19 ក៏ដោយ ប៉ុន្តែ ទំហំនាំចេញរបស់វៀតណាមទៅកាន់អ៊ីស្រាអែលក្នុងឆ្នាំ២០២០ ត្រឹមតែរងការថយចុះស្រាល បើប្រៀបធៀបនឹងកម្រិត ៧៧៤ លានដុល្លាអាមេរិកនៃឆ្នាំមុន។ នេះត្រូវបានចាត់ទុកថា ជាចំណុចភ្លឺក្នុងសកម្មភាពដោះដូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរក្នុងបរិបទដែលស្ថានភាពទីផ្សារអ៊ីស្រាអែលមានការវិវឌ្ឍន៍និងការលំបាកជាច្រើន ដោយសារអស្ថិរភាពសន្តិសុខនយោបាយ និងផលប៉ះពាល់អវិជ្ជមានបណ្ដាលមកពីជម្ងឺរាតត្បាត។

គួរជម្រាបថា ទោះបីជាអ៊ីស្រាអែលត្រឹមតែមានចំនួនប្រជាជនសរុបប្រមាណ៩,៣លាននាក់និង ក៏ដោយ ប៉ុន្តែប្រទេសនេះកំពុងជាទីផ្សារនាំចេញធំទី៣របស់វៀតណាមនៅតំបន់មជ្ឈឹមបូព៌ា បន្ទាប់ពីអេមីរ៉ាតអារ៉ាប់រួមនិងតួរគី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ