ការនាំចេញរបស់ SME កូរ៉េខាងត្បូងទៅកាន់វៀតណាមមានកំណើនខ្លាំងក្នុងឆ្នាំ ២០១៧

(VOVWORLD) -វៀតណាមគឺជាទីផ្សាយគួរឲ្យទាក់ទាញ ដោយមានចំនួន ប្រជាជនសរុបជាង ៩០ លាននាក់ និងកំណើនប្រចាំឆ្នាំគឺពី ៦% ដល់ ៧%។
ការនាំចេញរបស់ SME កូរ៉េខាងត្បូងទៅកាន់វៀតណាមមានកំណើនខ្លាំងក្នុងឆ្នាំ ២០១៧ - ảnh 1 ការនាំចេញរបស់ SME កូរ៉េខាងត្បូងទៅកាន់វៀតណាមមានកំណើនខ្លាំងក្នុងឆ្នាំ ២០១៧

យោងតាមព័ត៌មានរបស់វិទ្យាស្ថានសហគ្រាសខ្នាតតូចកូរ៉េខាងត្បូង(KOSBI) ដែលបានប្រកាសនាថ្ងៃទី ២៥ មិនា បានឲ្យដឹងថា៖ សហគ្រាសខ្នាតតូច និងមធ្យម (SME) របស់ប្រទេសខ្លួន ក្នុងឆ្នាំ ២០១៧ បាននាំចេញទំនិញដោយមានតម្លៃជាប្រាក់ ១២,៦ ពាន់លានដុល្លារអាមេរិកទៅកាន់វៀតណាម  កើន ៣៣,៤% បើប្រៀបនឹងឆ្នាំ ២០១៦។ យោងតាមរបាយការណ៍របស់ KOSBI បានឲ្យដឹងថា៖ វៀតណាមគឺជាទីផ្សារបរទេសធំទី ២ បន្ទាប់ពីរប្រទេសចិន របស់ SME កូរ៉េខាងត្បូង។ មុខទំនិញនាំចេញសំខាន់ៗទៅកាន់វៀតណាមរួមមាន ឧបករណ៍ទូរគមនាគមន៍ឥតខ្សែសម្លៀកបំពាក់និងផលិតផលផ្លាស្ទិច។ យោងតាមការវាយតម្លៃរបស់ KOSBI ដែលជាស្ថាប័នទទួលបន្ទុកជួយឧបត្ថម្ភការអភិវឌ្ឍដោយចីរភាព របស់ SME បានឲ្យដឹងទៀតថា៖ វៀតណាមគឺជាទីផ្សាយគួរឲ្យទាក់ទាញ ដោយមានចំនួន ប្រជាជនសរុបជាង ៩០ លាននាក់ និងកំណើនប្រចាំឆ្នាំគឺពី ៦% ដល់ ៧%៕

ប្រតិកម្មទៅវិញ

ផ្សេងៗ