ការនាំចេញវាយនភណ្ឌនិងកាត់ដេរបានលើសពី ៤ ពាន់លានដុល្លារជាលើកដំបូងក្នុងឆ្នាំនេះ
(VOVWORLD) - យោងតាមស្ថិតិថ្មីបំផុតរបស់អគ្គនាយកដ្ឋានគយ ការនាំចេញវាយនភណ្ឌនិងកាត់ដេរក្នុងខែកក្កដា សម្រេចបានជិត ៤,៣ ពាន់លានដុល្លារអាមេរិក កើនឡើងជាង ១២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ក្រុមហ៊ុនកាត់ដេរ Nam Tiep ចង្កោមឧស្សាហកម្ម An Xa ខេត្ត Nam Dinh ជារៀងរាល់ឆ្នាំនាំចេញផលិតផលរាប់លានទៅកាន់ទីផ្សារអាមេរិក រុស្ស៊ី និងកូរ៉េខាងត្បូង (រូបថត៖ Tran Viet/TTXVN) |
នេះជាខែដំបូងក្នុងឆ្នាំនេះ ដែលទំហំនៃការនាំចេញវាយនភណ្ឌនិងកាត់ដេរបានកើនលើសចំនួនកំណត់ ៤ ពាន់លានដុល្លារ ហើយក៏ជាខែដែលមានចំណូលខ្ពស់បំផុតចាប់តាំងពីខែសីហា ឆ្នាំ ២០២២។
សរុបក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំនេះ ការនាំចេញវាយនភណ្ឌនិងកាត់ ដេរសម្រេចបានជិត ២៤ ពាន់លានដុល្លារអាមេរិក កើនឡើងប្រមាណ ៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
បច្ចុប្បន្ន វៀតណាមបាននាំចេញវាយនភណ្ឌនិងកាត់ដែរទៅកាន់ប្រទេស និងតំបន់ដែនដីចំនួន ១១៣ ដែលក្នុងនោះទីផ្សារសំខាន់ៗនៅតែជាសហរដ្ឋ អាមេរិក សហភាពអឺរ៉ុប (EU) ជប៉ុន កូរ៉េខាងត្បូង និងចិន។
ចាប់ពីពេលនេះរហូតដល់ដំណាច់ឆ្នាំគឺជារដូវកាលសម្រាប់ការទិញទំនិញ។ អាជីវកម្មកំពុងព្យាយាមណែនាំផលិតផលថ្មីៗជាច្រើនទាក់ទងនឹងសម្ភារៈ និងការរចនាដែលបំពេញតាមស្តង់ដារដ៏តឹងរឹងរបស់ដៃគូ ដើម្បីសម្រេចបាននូវគោលដៅនាំចេញរបស់ឧស្សាហកម្មចំនួន ៤៤ ពាន់លានដុល្លារនៅឆ្នាំនេះ៕