ការនាំចេញអង្ករមានការកើនឡើងខ្ពស់បំផុតក្នុងក្រុមផលិតផលកសិកម្មសំខាន់ៗ
(VOVWORLD) - ក្នុងរយៈពេល ៣ ខែដើមឆ្នាំ ២០២៣ ហ្វីលីពីនគឺជាទីផ្សារប្រើប្រាស់អង្ករធំបំផុតរបស់វៀតណាម។
ការនាំចេញអង្ករមានការកើនឡើងខ្ពស់បំផុតក្នុងក្រុមផលិតផលកសិកម្មសំខាន់ៗ |
ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី៥ ខែឧសភា បានឲ្យដឹងថា តម្លៃប្រាក់នាំចេញ នាំចូលសរុបនៃកសិកផល រុក្ខផល និងជលផលក្នុងរយៈពេល ៤ ខែដើមឆ្នាំសម្រេចបានជាង ១៥,៦៦ ពាន់លានដុល្លារអាមារិក ធ្លាក់ចុះ ១៣.៣% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២។ ទោះជាយ៉ាងណាក៏ដោយ ក្នុងខែមេសា ឆ្នាំ ២០២៣ ការនាំចេញអង្ករត្រូវបានប៉ាន់ប្រមាណថាសម្រេចបាន ១,១ លានតោន ដែលមានតម្លៃប្រហែល ៥៧៤ លានដុល្លារអាមេរិក នាំបរិមាណ និងតម្លៃនៃការនាំចេញអង្ករសរុបក្នុងរយៈពេល ៤ ខែដើមឆ្នាំនេះ ដល់ ២,៩៥ លានតោន ជាមួយនឹងទឹកប្រាក់ចំនួន ១,៥៦ ពាន់លានដុល្លារអាមេរិក កើនឡើង ៤៣,៦% អំពីបរិមាណ និង ៥៤,៥% អំពីតម្លៃបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ២០២២។ នេះគឺជាអត្រាកំណើនខ្ពស់បំផុតក្នុងចំណោមក្រុមផលិតផលកសិកម្មសំខាន់ៗ។ ក្នុងរយៈពេល ៣ ខែដើមឆ្នាំ ២០២៣ ហ្វីលីពីនគឺជាទីផ្សារប្រើប្រាស់អង្ករធំបំផុតរបស់វៀតណាម។ ក្នុងក្រុមទីផ្សារនាំចេញអង្ករធំបំផុតនៅ ទីផ្សារចំនួន ១៥ ដែលមានតម្លៃកើនឡើងខ្លាំងបំផុតគឺប្រទេសឥណ្ឌូនេស៊ី (ច្រើនជាង ១៧៧ ដង)៕