ការនាំចេញអង្កររបស់កម្ពុជាកើនឡើងយ៉ាងខ្លាំងក្នុងឆ្នាំ២០២០
(VOVWORLD) - រដ្ឋមន្រ្តីក្រសួងកសិកម្មលោក វេង សាខុន បានឲ្យដឹងថា ក្នុងឆ្នាំ២០២០ កម្ពុជាបាននាំចេញអង្ករក្នុងបរិ មាណសរុបជាង៦៩ម៉ឺនតោន ដែលមានតម្លៃជិត៥៣៩លានដុល្លាអាមេរិក កើន១១,៤%បើប្រៀបធៀបនឹងឆ្នាំ២០១៩។
លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខប្រមាញ់និងនេសាទកម្ពុជា។ (រូបថត៖ VOV) |
យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងកសិកម្ម រុក្ខប្រមាញ់និង នេសាទកម្ពុជាបានឲ្យដឹងថា ប្រទេសនេះបាននាំចេញអង្ករបានជិត៧០ម៉ឺន តោននិងស្រូវបាន ២,៨៩លានតោនក្នុងឆ្នាំ២០២០ ពោលគឺមានការកើន ឡើងយ៉ាងខ្លាំងបើប្រៀបធៀបនឹងឆ្នាំ២០១៩។ រដ្ឋមន្រ្តីក្រសួងកសិកម្មលោក វេង សាខុន បានឲ្យដឹងថា ក្នុងឆ្នាំ ២០២០ កម្ពុជាបាននាំចេញអង្ករក្នុងបរិ មាណសរុបជាង៦៩ម៉ឺនតោន ដែលមានតម្លៃជិត៥៣៩លានដុល្លាអាមេរិក កើន១១,៤%បើប្រៀបធៀបនឹងឆ្នាំ២០១៩។
ក្នុងឆ្នាំកន្លងទៅ អង្កររបស់កម្ពុជាត្រូវបាននាំចេញទៅកាន់ប្រទេស ចំនួន៦០លើពិភពលោក ដែលក្នុងនោះចិនឈរលំដាប់ទី១ ជាប្រទេសនាំ ចូលអង្ករពីកម្ពុជាក្នុងបរិមាណជិត២៩ម៉ឺនតោន ស្មើ ជិត៤២%នៃបរិមាណ អង្ករនាំចេញសរុបរបស់កម្ពុជា៕