ការនាំចេញអង្កររបស់កម្ពុជាកើនឡើងយ៉ាងខ្លាំងក្នុងឆ្នាំ ២០១៣

ការនាំចេញអង្កររបស់កម្ពុជាកើនឡើងយ៉ាងខ្លាំងក្នុងឆ្នាំ ២០១៣ - ảnh 1
ប្រទេសនេះបាននាំចេញជាផ្ទាល់អង្ករចំនួនជិត ៤ សែនតោនក្នុងឆ្នាំ ២០១៣ កើនឡើង ៥១% បើប្រៀបនឹងឆ្នាំទៅមិញ។ (Image: Vietnam+)

(VOVworld) –  នាថ្ងៃទី ២២ មករា ក្រសួងពាណិជ្ជកម្មក​ម្ពុជាបានឲ្យដឹងថា៖
ប្រទេសនេះបាននាំចេញជាផ្ទាល់អង្ករចំនួនជិត ៤ សែន តោនក្នុងឆ្នាំ ២០១៣
កើនឡើង ៥១% បើប្រៀបនឹងឆ្នាំទៅមិញ។ ថ្លែងមតិក្នុងសន្និសីទប្រចាំឆ្នាំនៃ បណ្ដាសមាគមនាំចេញអង្កររបស់កម្ពុជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម
កម្ពុជា លោក កឹម ស៊ីថន បានសង្កត់ធ្ងន់ថា៖ រាជរដ្ឋាភិបាលកម្ពុជាអនុវត្ត
ប្រព័ន្ធគោល នយោបាយសំដៅឆ្ពោះទៅគោលដៅនាំប្រទេសនេះក្លាយទៅ
ជាប្រទេសនាំចេញ អង្ករជួរមុខលើពិភពលោក (១ លានតោននាឆ្នាំ ២០១៥)។
ក្នុងនោះ ផ្តល់អាទិភាពរាល់វិធានការជំរុញផលិតកម្មស្រូវដែលមានគុណភាព
ល្អនិងកែលំអរប្រព័ន្ធកែច្នៃផលិតផលអង្ករបស់កម្ពុជាតាមស្តង់ដារអន្តរជាតិ។
ក្រៅពីនោះ កម្ពុជានឹងជំរុញ យ៉ាងខ្លាំងកិច្ចការពារពាណិជ្ជសញ្ញាអង្កររបស់ខ្លួន
ក្នុងនោះ មានអង្ករផ្កាម្លិះ Jasmine ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ