ការបង្កើតគណៈកម្មការចាត់តាំងកិច្ចប្រជុំ WEF ASEAN 2018
(VOVWORLD) - នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ទើបបានចុះហត្ថលេខាលើសេចក្តីសម្រេចមួយស្តីពីការបង្កើតគណៈកម្មការចាត់តាំងកិច្ចប្រជុំ វេទិកាសេដ្ឋកិច្ចពិភព លោក ស្តីពីអាស៊ាន ឆ្នាំ ២០១៨ (កិច្ចប្រជុំ WEF ASEAN 2018) ។
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Bui Thanh Son |
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Bui Thanh Son អញ្ជើញធ្វើជា ប្រធានគណៈកម្មការនេះ។ គណៈកម្មការនេះ មានមុខងារ និងភារកិច្ចផ្តល់យោបល់ប្រឹក្សា ជួយឲ្យរដ្ឋាភិបាល នាយករដ្ឋមន្ត្រី ក្នុងការដឹកនាំដំណើរការរៀបចំនិងចាត់តាំងកិច្ចប្រជុំ WEF ASEAN 2018 ព្រមទាំង សហការជាមួយបណ្តាក្រសួង ស្ថានប័ន មូលដ្ឋាន និងសហគ្រាសដែលពាក់ព័ន្ធនានាក្នុងការរៀបចំនិងចាត់តាំងកិច្ចជុំនេះផងដែរ៕