ការបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការជួយឧបត្ថម្ភជនរងគ្រោះដោយគ្រាប់បែកមីន


ការបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការជួយឧបត្ថម្ភជនរងគ្រោះដោយគ្រាប់បែកមីន - ảnh 1
ការបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការជួយឧបត្ថម្ភជនរងគ្រោះដោយគ្រាប់បែកមីន (VNA)

(VOVworld) – នាថ្ងៃទី ១៤ ធ្នូ នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅសន្និសីទស្តីពី
 ការបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការជួយឧបត្ថម្ភជនរងគ្រោះដោយ
 គ្រាប់បែកមីន។ ការជួយឧបត្ថម្ភជនរងគ្រោះដោយគ្រាប់បែកមីនក្រោយសង្គ្រាម
 គឺជាសកម្មភាពសំខាន់ក្នុងកម្មវិធីធ្វើសកម្មភាពជាតិជំនះពុះពារលើផលវិបាក
ដោយគ្រាប់បែកមីនក្រោយសង្គ្រាម ដំណាក់កាល ២០១០-២០២៥។ ថ្លែងមតិ នៅ
សន្និសីទលើកនេះ លោក Doan Huu Minh តំណាងនាយកដ្ឋានការគាំពារ សង្គម
នៃក្រសួងការងារនិងសង្គមកិច្ចវៀតណាម បានឲ្យដឹងថា៖ 

«គោលដៅទី ១ គឺការធ្វើអន្តរាគមន៍ជាបន្ទាន់ខាងសុខាភិបាលសំដៅជួយ បណ្ដា
ជនរងគ្រោះដោយគ្រាប់បែកមីនជំនះពុះពារលើការរញ្ជួយខាងស្មារតី បន្ទាប់នោះ
គឺការទាក់ទងជាមួយសេវ៉ាកម្មព្យាបាល។ ទី ២ គឺ លើកកំពស់សមត្ថ ភាពនៃប្រព័ន្ធ
នីតិសម្បទានិងជួយឧបត្ថម្ភសង្គមសំរាប់ជនរងគ្រោះដោយគ្រាប់ បែកមីន។ ទី
៣ គឺ ជួយឧបត្ថម្ភជនរងគ្រោះស្តារឡើងវិញកាយសម្បទាសម្របខ្លួន ក្នុងសង្គម
ហើយស្ថិរភាពអភិវឌ្ឍន៍ជីវភាព។ ទី ៤ គឺ បន្តកែលំអរប្រព័ន្ធគោល នយោបាយ
ច្បាប់និងទី ៥ គឺកសាងមូលដ្ឋានស្ថិតិដើម្បីបំរើបញ្ហានេះ៕»

ប្រតិកម្មទៅវិញ

ផ្សេងៗ