ការបង្កភាពងាយស្រួលសម្រាប់កុមារក្នុងការអភិវឌ្ឍឲ្យបានពេញលេញក្នុងឱកាសខែធ្វើសកម្មភាពដើម្បីកុមារ

(VOVWORLD) -នាថ្ងៃទី៣១ ខែឧសភា មូលនិធិគាំពារកុមារខេត្ត Dak Lak សហការជាមួយ មជ្ឈមណ្ឌលវប្បធម៌យុវជន និង កុមារខេត្ត Dak Lak បានប្រារព្ធកម្មវិធី ទិវាកុមារអន្តរជាតិ (ថ្ងៃទី១ ខែមិថុនា) ដែលមានការចួលរួមរបស់កុមារាកុមារី ជិត ១០០០ នាក់ នៅខេត្ត Dak Lak ។
ការបង្កភាពងាយស្រួលសម្រាប់កុមារក្នុងការអភិវឌ្ឍឲ្យបានពេញលេញក្នុងឱកាសខែធ្វើសកម្មភាពដើម្បីកុមារ - ảnh 1 ការបង្កភាពងាយស្រួលសម្រាប់កុមារក្នុងការអភិវឌ្ឍឲ្យបានពេញលេញក្នុងឱកាសខែធ្វើសកម្មភាពដើម្បីកុមារ

នៅឯកម្មវិធីនេះ គណៈកម្មាធិការរៀបចំកម្មវិធីបានប្រគល់ប្រាក់ជំនួយសំរាប់ផ្ទះ សម្បែងចំនួន ៦ ខ្នង ជូនដល់កុមារដែលជួបការលំបាក និង ប្រគល់ អាហារូបករណ៍ចំនួន ១៧៧ ដល់កុមារក្រីក្រដែលបានជំនះពុះពារការលំបាក់ និងរៀនពូកែ ព្រមទាំង ផ្តល់ប្រាក់ចំណាយលើការវះកាត់បេះដូងសម្រាប់កុមារ ចំនួន ៦ នាក់ ដែលមានស្ថានភាពក្រីក្រ។

គួរបញ្ជាក់ដែរថា នាថ្ងៃទី ៣១ ខែឧសភា គណៈកម្មាធិការប្រជាជនខេត្ត Long An បានរៀបចំពិធីបំផុសខែធ្វើសកម្មភាពដើម្បីកុមារ និង ពិធីបើកវស្សានរដូវឆ្នាំ ២០១៨។ នៅក្នុងពិធីនេះ គណៈកម្មាធិការរៀបចំកម្មវិធី បានប្រគល់ អាហារូបករណ៍ជូនដល់កុមារចំនួន ១៥០ នាក់ ដែលមានស្ថាបភាពជួបការ លំបាក រៀនពូកែ និង ប្រគល់អំណោយចំនួន ១០០  ជូនដល់កុមារ ដែលមាន ស្ថានភាពជួបការលំបាក ពិសេសផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ