ការបោះឆ្នោតក្នុងប្រទេសវ៉េណេស៊ុយអេឡា

(VOVWORLD) - នាថ្ងៃទី ៩ ខែធ្នូ ប្រទេសវ៉េណេស៊ុយអេឡា បានរៀបចំការបោះឆ្នោតមូលដ្ឋានដើម្បីជ្រើសរើសតំណាងរាស្ត្រចំនួន ២,៤០០ នាក់ មកពីក្រុមប្រឹក្សាក្រុងចំនួន ៣៥៥ នៅទូទាំងប្រទេស។
ការបោះឆ្នោតក្នុងប្រទេសវ៉េណេស៊ុយអេឡា - ảnh 1 ប្រជាជនវ៉េណេស៊ុយអេឡាទៅបោះឆ្នោត

ថ្លែងមតិនៅរដ្ឋធានី Caracas លោកប្រធានាធិបតី វ៉េណេស៊ុយអេឡា លោក Nicolas Maduro  បានចោទប្រកាន់អាមេរិកសារជាថ្មីម្តងទៀតពីបទស្វេងរកវិធានការបំផ្លាញដល់លទ្ធិប្រជាធិបតេយ្យរបស់វ៉េណេស៊ុយអេឡាតាមរយៈការធ្វើរដ្ឋប្រហារមួយ។ នាពេលខាងមុខ ប្រទេសវេណេហ្ស៊ុយអេឡានឹងរៀបចំសន្និសីទកាសែតជាផ្លូវការដើម្បីប្រកាសលម្អិតអំពីផែនការផ្តួលរលំនេះរបស់អាមេរិក។ យោងតាមគណៈកម្មការរៀបចំការបោះឆ្នោតជាតិរបស់វ៉េណេស៊ុយអេឡា បានឲ្យដឹងថា គណបក្សប្រឆាំងផ្លូវការនានានៅវ៉េណេស៊ុយអេឡាសុទ្ធតែមិនចូលរួមនៅក្នុងការបោះឆ្នោតលើកនេះទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ