ការបោះឆ្នោតតាមមូលដ្ឋាននៅប្រទេសអាឡឺម៉ង់ - សម្ព័ន្ធភាពកាន់អំណាច បន្តទទួលបានបរាជ័យ
(VOVWORLD) - លទ្ធផលបឋមនៃការបោះឆ្នោតជ្រើសតាំងសមាជិកសភាចំនួនពីរនៅរដ្ឋ Brandenburg និង Sachsen កាលយប់ពីថ្ងៃទី ១ ខែកញ្ញា បានបង្ហាញថាគណបក្សទាំងពីរនៅក្នុងសម្ព័ន្ធភាពកាន់អំណាចនៅប្រទេសអាល្លឺម៉ង់នាបច្ចុប្បន្នគឺគណបក្ស CDU និងគណបក្ស SPD ទោះបីជាទទួលបានសំឡេងឆ្នោតច្រើនបំផុត ប៉ុន្តែនៅតែធ្លាក់ចុះគួរឱ្យកត់សម្គាល់ បើប្រៀបធៀបទៅនឹងការបោះឆ្នោតឆ្នាំ ២០១៤ ខណៈពេលដែលគណបក្សជម្រើសដើម្បីអាល្លឺម៉ង់ (AfD) បានបន្តកើនឡើងយ៉ាងខ្លាំង។
បើគិតរួមនៅក្នុងការបោះឆ្នោតទាំងនៅរដ្ឋ Brandenburg និង Sachsenនោះ គណបក្ស AfD បានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងផងដែរ។ គម្លាតរវាង AfD និងគណបក្សនាំមុខគេរបស់ Brandenburg (SPD) និង Sachsen (CDU) គឺមានភាពស្តើងណាស់ ដែលធ្វើឱ្យគណបក្សនេះក្លាយទៅជាកម្លាំងនយោបាយដែលមានឋានៈនិងសមត្ថភាព ក្នុងការប្រជែងជាមួយគណបក្សប្រពៃណីនៅក្នុងសម្ព័ន្ធភាពកាន់អំណាចនៅប្រទេសអាល្លឺម៉ង់ផងដែរ៕