ការបោះឆ្នោតនៅសហរដ្ឋអាមេរិកឆ្នាំ ២០២០៖ ការជជែកវែកញែកដោយផ្ទាល់លើកដំបូងរវាងបេក្ខជនគណៈបក្សប្រជាធិបតេយ្យទាំងពីររូប

(VOVWORLD) - បេក្ខជនគណៈបក្សប្រជាធិបតេយ្យអាមេរិកបានចូលរួមជុំជជែកវែកញែកកលើកទី ១១ ដែលអូសបន្លាយក្នុងរយៈពេល ២ ម៉ោង ក្នុងការបោះឆ្នោតបឋម ក្នុងគោលបំណងជ្រើសរើសបេក្ខជនតែម្នាក់គត់ ដើម្បីចូលរួមការប្រកួតប្រជែងគ្នាធ្វើជាម្ចាស់សេតវិមាន 
ការបោះឆ្នោតនៅសហរដ្ឋអាមេរិកឆ្នាំ ២០២០៖ ការជជែកវែកញែកដោយផ្ទាល់លើកដំបូងរវាងបេក្ខជនគណៈបក្សប្រជាធិបតេយ្យទាំងពីររូប - ảnh 1 បេក្ខជនទាំងពីររូប រួមមាន លោក Joe Biden (ឆ្វេង) និង Bernie Sanders ចូលរួមជុំជជែកវែកញែកកលើកទី ១១ ដើម្បីប្រកួតប្រជែងគ្នាធ្វើជាម្ចាស់សេតវិមាន (រូបថត៖ AFP/TTXVN)

នាថ្ងៃទី ១៥ ខែមីនា បេក្ខជនគណៈបក្សប្រជាធិបតេយ្យអាមេរិកបានចូលរួមជុំជជែកវែកញែកកលើកទី ១១ ដែលអូសបន្លាយក្នុងរយៈពេល ២ ម៉ោង ក្នុងការបោះឆ្នោតបឋម ក្នុងគោលបំណងជ្រើសរើសបេក្ខជនតែម្នាក់គត់ ដើម្បីចូលរួមការប្រកួតប្រជែងគ្នាធ្វើជាម្ចាស់សេតវិមាន ដែលគ្រោងនឹងប្រព្រឹត្តទៅនាចុងឆ្នាំនេះ។

 នេះក៏ជាការជជែកវែកញែកដោយផ្ទាល់លើកដំបូងរបស់បេក្ខជន ២ រូបនៃ គណៈបក្សប្រជាធិបតេយ្យនាពេលបច្ចុប្បន្ន រួមមាន អនុប្រធានាធិបតីអាមេរិក លោក Joe Biden និងសមាជិកព្រឹទ្ធសភារដ្ឋ Vermont លោក Bernie Sanders ។ ការជជែកវែកញែកនេះត្រូវបានផ្សាយផ្ទាល់ពីស្ទូឌីអូ (Studio) របស់ទីភ្នាក់ងារសារព័ត៌មាន CNN នៅវ៉ាស៊ីនតោនឌីស៊ី ដែលជំនួសឱ្យការប្រារព្ធឡើងនៅទីក្រុង Phoenix រដ្ឋ Arizona ដូចផែនការដែលបានកំណត់នោះឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ