ការបោះឆ្នោតនៅសហរដ្ឋអាមេរិកឆ្នាំ ២០២០៖ បេក្ខជនប្រធានាធិបតីលោក Joe Biden ប្រកាសពីជ័យជំនះ
(VOVWORLD) - នាព្រឹកថ្ងៃទី ៨ ខែវិច្ឆិកា (តាមម៉ោងនៅវៀតណាម) បេក្ខជនប្រជាធិបតេយ្យនៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ ២០២០ លោកចូបៃដិន (Joe Biden) បានថ្លែងសុន្ទរកថាប្រកាសអំពីជ័យជម្នះរបស់ខ្លួនក្នុងការក្រួតប្រជែងដែលត្រូវបានគេចាត់ទុកថាមានភាពខុសប្លែកច្រើនបំផុតនៅក្នុងប្រវត្តិសាស្ត្រនៃប្រទេសនេះដោយភាគច្រើនរងផលប៉ះពាល់មកពីការរីករាលដាលនៃជំងឺកូវីដ១៩។
បេក្ខជនប្រធានាធិបតីលោក Joe Biden ប្រកាសពីជ័យជំនះក្នុងការបោះឆ្នោតនៅសហរដ្ឋអាមេរិកឆ្នាំ ២០២០ (រូបថត៖ Getty Images) |
នៅក្នុងសុន្ទរកថាពីស្រុកកំណើតរបស់លោកនៅរដ្ឋ Delaware លោក ចូ បៃដិន បានអះអាងថាជំរើសរបស់ប្រជាជនបាននាំមកនូវជ័យជំនះគួរឱ្យជឿជាក់និងច្បាស់លាស់សម្រាប់ប្រទេសអាមេរិក។ លោកក៏បានសន្យាផ្តល់អាទិភាពក្នុងការស្វែងរក“ ចំណងសាមគ្គីភាព” នៅក្នុងអាណត្តិខាងមុខផងដែរ។
លោក ចូបៃដិន ក៏បានបញ្ជាក់ផងដែរថាភារកិច្ចបន្ទាប់របស់រដ្ឋាភិបាលថ្មីគឺត្រូវប្រមូលផ្តុំរាល់“ វិធីសាស្ត្រត្រឹមត្រូវ” ដើម្បីខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ១៩ និងកសាងប្រទេសកាន់តែរីកចម្រើនដ៏រុងរឿងផងដែរ។ ចាប់ពីថ្ងៃទី ៩ ខែវិច្ឆិកា១១ លោក ចូ បៃដិន នឹងចាប់ផ្តើមជ្រើសរើសក្រុមអ្នកវិទ្យាសាស្ត្រនិងអ្នកជំនាញខាងផ្តល់ប្រឹក្សាអំពីស្ថានភាពរាតត្បាតនិងបានសន្យាថាមិនឱ្យខ្ជះខ្ជាយនូវកិច្ចខិតខំប្រឹងប្រែងសម្បីតែតិចតូចបំផុត ដើម្បីទប់ស្តាក់ការឆ្លងរាលដាលនៃជំងឺរាតត្បាតផងដែរ។ លើសពីនេះទៀត ភារកិច្ចដូចជាការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុនិងការរើសអើងជាតិសាសន៍ក៏ត្រូវបានគូសបញ្ជាក់នៅក្នុងសុន្ទរកថារបស់លោកនៅក្នុងទីក្រុង Wilmington ផងដែរ។
នៅក្នុងឱកាសនេះ នាថ្ងៃទី ៧ ខែវិច្ឆិកា ប្រជាជនញូវយ៉ករាប់ពាន់នាក់ (សហរដ្ឋអាមេរិក) ដែលជា «បន្ទាយ» ដ៏រឹងមាំរបស់គណបក្សប្រជាធិបតេយ្យ បានចេញមកតាមដងផ្លូវ ដើម្បីអបអរសាទរជ័យជំនះ ភ្លាមៗបន្ទាប់ពីលោក ចូបៃដិន ត្រូវបានប្រព័ន្ធផ្សព្វផ្សាយព័ត៌មានបញ្ជាក់ថានឹងត្រូវបោះឆ្នោតជាផ្លូវការក្លាយជាប្រធានាធិបតីលើកទី៤៦ របស់សហរដ្ឋអាមេរិកផងដែរ៕