ការបោះឆ្នោតនៅសហរដ្ឋអាមេរិកឆ្នាំ ២០២០៖ បេក្ខជន Joe Biden ត្រូវបាន រំពឹងថានឹងទទួលបានប្រៀបខ្លាំងនៅរដ្ឋសំខាន់ៗជាច្រើន

(VOVWORLD) - យោងតាមលទ្ធផលនៃការស្ទង់មតិបានឲ្យដឹងថា លោក Biden អតីតអនុប្រធានាធិបតី នឹងទទួលបានជ័យជំនះនៅតាមរដ្ឋសំខាន់ៗដូចជា៖ Michigan, Wisconsin, Pennsylvania, Carolina ខាងជើង និង Arizona ប្រសិនបើការបោះឆ្នោតត្រូវបានធ្វើឡើងនាពេលបច្ចុប្បន្ននេះ។
ការបោះឆ្នោតនៅសហរដ្ឋអាមេរិកឆ្នាំ ២០២០៖ បេក្ខជន Joe Biden ត្រូវបាន រំពឹងថានឹងទទួលបានប្រៀបខ្លាំងនៅរដ្ឋសំខាន់ៗជាច្រើន - ảnh 1 លោក Biden អតីតអនុប្រធានាធិបតីអាមេរិក (រូបថត៖ TTXVN)

លទ្ធផលនៃការស្ទង់មតិថ្មីៗបំផុតរបស់ក្រុម "Priorities USA" បានឲ្យដឹងថា អតីតអនុប្រធានាធិបតី លោក Joe Biden កំពុងនាំមុខលោកប្រធានាធិបតី Donald Trump នៅរដ្ឋចំនួន ៥ ក្នុងរដ្ឋសំខាន់ទាំង ៦ ដែលអាចសម្រេច លទ្ធផលនៃការបោះឆ្នោតក្នុងឆ្នាំ ២០២០។

យោងតាមលទ្ធផលនៃការស្ទង់មតិនេះបានឲ្យដឹងថា លោក Biden នឹងទទួលបានជ័យជំនះនៅតាមរដ្ឋសំខាន់ៗដូចជា៖ Michigan, Wisconsin, Pennsylvania, Carolina ខាងជើង និង Arizona ប្រសិនបើការបោះឆ្នោតត្រូវបានធ្វើឡើងនាពេលបច្ចុប្បន្ននេះ។ លទ្ធផលនៃការស្ទង់មតិបង្ហាញថាលោក Biden នឹងទទួលបានសម្លេងបោះឆ្នោតចំនួន ៣០៥ ខណៈដែលលោកប្រធានាធិបតី Donald Trump ទទួលបានសម្លែងគាំទ្រចំនួន ២០៤ ប៉ុណ្ណោះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ