ការបោះឆ្នោតនៅសហរដ្ឋអាមេរិកឆ្នាំ ២០២៤៖ ប្រធានាធិបតីលោក Biden ពង្រីក​គម្លាតជាមួយបេក្ខជន Donald Trump

(VOVWORLD) - លទ្ធផលនេះបង្ហាញថា គុណសម្បត្តិរបស់លោក Biden បានកើនឡើងបើធៀបនឹងការនាំមុខត្រឹមតែ ១ ពិន្ទុ ភាគរយប៉ុណ្ណោះនៅក្នុងការស្ទង់មតិរបស់ Reuters/Ipsos កាលពីខែមីនា។
ការបោះឆ្នោតនៅសហរដ្ឋអាមេរិកឆ្នាំ ២០២៤៖ ប្រធានាធិបតីលោក Biden ពង្រីក​គម្លាតជាមួយបេក្ខជន Donald Trump - ảnh 1ប្រធានាធិបតីបច្ចុប្បន្លោកន Joe Biden និងអតីតប្រធានាធិបតីលោក Donald Trump ។ រូបថត៖ AFP/TTXVN

យោងតាមលទ្ធផលស្ទង់មតិនាពេលថ្មីៗបំផុតរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters/Ipsos ដែលបានចេញផ្សាយនាថ្ងៃទី ១០ខែមេសា បានឲ្យដឹងថា ប្រធានាធិបតីអាមេរិកបច្ចុប្បន្នលោក Joe Biden បានពង្រីកគម្លាតនាំមុខអតីតប្រធានាធិបតីលោក Donald Trump មុនការបោះឆ្នោតសកលនាខែវិច្ឆិកាខាងមុខ ខណៈដែលបេក្ខជនមកពីគណបក្សសាធារណរដ្ឋត្រៀមខ្លួនប្រឈមមុខនឹងអង្គជំនុំជំរះដំបូងក្នុងចំណោមអង្គជំនុំជំរះព្រហ្មទណ្ឌទាំង ៤ ដែលប្រឆាំងនឹងលោក។

ជាក់ស្តែង ម្ចាស់ឆ្នោតប្រហែល ៤១% ដែលបានចុះឈ្មោះនៅក្នុងការស្ទង់មតិរយៈពេល ៥ ថ្ងៃដែលបញ្ចប់នាថ្ងៃទី ៨ ខែមេសាបានឲ្យដឹងថាពួកគេនឹងបោះឆ្នោតឱ្យលោក Biden ខណៈដែល ៣៧% បានជ្រើសរើសអតីតប្រធានាធិបតី Trump ។ លទ្ធផលនេះបង្ហាញថា គុណសម្បត្តិរបស់លោក Biden បានកើនឡើងបើធៀបនឹងការនាំមុខត្រឹមតែ ១ ពិន្ទុ ភាគរយប៉ុណ្ណោះនៅក្នុងការស្ទង់មតិរបស់ Reuters/Ipsos កាលពីខែមីនា។

ម្ចាស់ឆ្នោតប្រហែល ២២% ដែលបានចុះឈ្មោះក្នុងការស្ទង់មតិបានឲ្យដឹងថា ពួកគេមិនទាន់ជ្រើសរើសបេក្ខជនណាមួយឡើយ ហើយកំពុងងាកទៅជ្រើសរសើបេក្ខជនទីបី ឬប្រហែលជាមិនបោះឆ្នោតឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ