ការបោះឆ្នោតនៅសហរដ្ឋអាមេរិក៖ ប្រធានាធិបតីលោក Trump ត្រៀម​ខ្លួនទទួលយកការតែងតាំងរបស់គណបក្សសាធារណរដ្ឋ

(VOVWORLD) - ប្រធានាធិបតីអាមេរិកលោក Donald Trump នឹងអញ្ជើញថ្លែងសុន្ទរកថាទទួលយកការតែងតាំងរបស់គណបក្ស សាធារណៈនៅយប់ថ្ងៃទី ២៧ ខែសីហា (ម៉ោងនៅសហរដ្ឋអាមេរិក) ពោលគឺជាយប់ចុងក្រោយនៃសមាជគណបក្សសាធារណរដ្ឋ។
ការបោះឆ្នោតនៅសហរដ្ឋអាមេរិក៖ ប្រធានាធិបតីលោក Trump ត្រៀម​ខ្លួនទទួលយកការតែងតាំងរបស់គណបក្សសាធារណរដ្ឋ - ảnh 1 ប្រធានាធិបតីអាមេរិកលោក Donald Trump (រូបថត៖ REUTERS)

នេះគឺជាលើកទី ២ ហើយដែលលោកបានឈរឈ្មោះជាប្រធានាធិបតីអាមេរិក។ នៅក្នុងសុន្ទរកថារបស់ខ្លួន លោក Trump គ្រោង នឹងវាយប្រហារគូប្រជែងរបស់ខ្លួនគឺលោក Joe Biden ដែលជាបេក្ខជនមួយរូបកំពុងមានប្រៀបខ្លាំងនៅក្នុងការស្ទង់មតិមុនពេលបោះឆ្នោត។

សមាជគណបក្សសាធារណរដ្ឋបានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៧ ខែសីហា ដោយប្រធានបទស្ដីពីការលើកតម្កើងសហរដ្ឋអាមេរិក និងរឿងរ៉ាវរបស់អ្នកដែល ទទួលបានអត្ថប្រយោជន៍ពីគោលនយោបាយរបស់ប្រធានាធិបតី លោក Trump។

សមាជបានផ្តោតសំខាន់លើការបកស្រាយនូវចក្ខុវិស័យរបស់ប្រធានាធិបតីស្ដីពីភាពអស្ចារ្យរបស់សហរដ្ឋអាមេរិក ដោយមានប្រធានបទចំនួន ៤ ដែលរួមមាន  “ ទឹកដីនៃក្ដីសង្ឈឹម”“ ទឹកដីនៃឱកាស”“ ទឹកដីរបស់វីរបុរស” និង “ ទឹកដីដ៏អស្ចារ្យ ”ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ