ការបោះឆ្នោតនៅហ្ស៊ីមបាវេ៖ ប្រធានាធិបតីលោក Emmerson Mnangagwa ជាប់ ឆ្នោតជាថ្មីម្ដងទៀត
(VOVWORLD) - នាថ្ងៃទី៣ ខែសីហា គណៈកម្មាធិការជាតិទទួលបន្ទុកការបោះឆ្នោតនៃ ប្រទេសហ្ស៊ីមបាវេ (ZEC) បានប្រកាសថា ប្រធានាធិបតីកំពុងកាន់អំណាចលោក Emmerson Mnangagwa នៃគណៈបក្សសហភាពជាតិអាហ្វ្រិកហ្ស៊ីមបាវេ- រណសិរ្សស្នេហាជាតិ (ZANU-PF) បានយកឈ្នះក្នុងការបោះឆ្នោតប្រធានាធិបតី នៅប្រទេសអាហ្វ្រិកខាងត្បូងនេះ។
តាមលទ្ធផលនៃការរាប់សន្លឹកឆ្នោតថា លោក Mnangagwa ទទួលបាន សម្លេងគាំទ្រប្រមាណ២.៤៦០.៤៦៣ សន្លឹក ស្រូបយក៥០,៨%បរិមាណសម្លេង ឆ្នោតសរុប។ នេះជាការបោះឆ្នោតប្រធានាធិបតីដំបូងនៅហ្ស៊ីមបាវេ ក្រោយពីប្រធានា ធិបតីលោក Robert Mugabe ត្រូវលាលែងពីតំណែងក្រោយរយៈពេល៣០ឆ្នាំ កាន់អំណាចនៅប្រទេសនេះចាប់ពីឆ្នាំ១៩៨៧ដល់ឆ្នាំ២០១៧៕