ការបោះឆ្នោតនៅអង់គ្លេសឆ្នាំ២០១៧៖ថ្នាក់ដឹកនាំគណៈបក្សអភិរក្សនិងគណៈបក្សពលកម្មឆ្លើយការសួរដេញដោល

(VOVWORLD) - ថ្នាក់ដឹកនាំគណៈបក្សអភិរក្សនិងជានាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May និងប្រធានគណៈបក្សពលកម្មលោក Jeremy Corbyn បានឆ្លើយការសួរដេញដោលអំពីបញ្ហានានាដែលត្រូវបានអ្នកបោះឆ្នោតយកចិត្តទុកដាក់ក្នុងកម្មវិធីទូរទស្សន៍ពិសេសស្ដីពីការបោះឆ្នោតសកលអង់គ្លេសដែលត្រូវបានផ្សាយផ្ទាល់នាយប់ថ្ងៃទី២៩ ឧសភា។
ការបោះឆ្នោតនៅអង់គ្លេសឆ្នាំ២០១៧៖ថ្នាក់ដឹកនាំគណៈបក្សអភិរក្សនិងគណៈបក្សពលកម្មឆ្លើយការសួរដេញដោល - ảnh 1ថ្នាក់ដឹកនាំគណៈបក្សអភិរក្សនិងជានាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May (រូបថត៖AFP/TTXVN) 

(VOVworld) - ថ្នាក់ដឹកនាំគណៈបក្សអភិរក្សនិងជានាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May និងប្រធានគណៈបក្សពលកម្មលោក Jeremy Corbyn បានឆ្លើយការសួរដេញដោលអំពីបញ្ហានានាដែលត្រូវបានអ្នកបោះឆ្នោតយកចិត្តទុកដាក់ក្នុងកម្មវិធីទូរទស្សន៍ពិសេសស្ដីពីការបោះឆ្នោតសកលអង់គ្លេសដែលត្រូវបានផ្សាយផ្ទាល់នាយប់ថ្ងៃទី២៩ ឧសភា។ប្រធានគណៈបក្សពលកម្មលោក Jeremy Corbyn ចាប់ផ្ដើមកម្មវិធីដោយការឆ្លើយសំណួរទាក់ទិនដល់គោល នយោបាយកិច្ចការបរទេសរបស់គណៈបក្សពលកម្ម បញ្ហាអន្តោប្រវេសន៍ និង បញ្ហាពន្ធ។ចំពោះបញ្ហា Brexit លោក Corbyn សំដែងការជឿជាក់ថា អង់គ្លេស និង EU នឹងទទួលបានកិច្ចព្រមព្រៀងរួម។ចំពោះបញ្ហាអាវុធនុយក្លេអ៊ែរ លោករូប នេះសំដែងបំណងអំពីពិភពលោកមួយគ្មានអាវុធនុយក្លេអ៊ែរ។

        ក្នុងពេលនោះ នាយករដ្ឋមន្រ្តីលោកស្រី Theresa May នៅពេលឆ្លើយ សំណួរដែលថា តើលោកស្រីរូបនេះបានផ្លាស់ប្ដូរទស្សនៈចំពោះបញ្ហា Brexit ដែរឬទេ ដោយសារមុននេះលោកស្រីជាអ្នកគាំទ្រការបន្តស្នាក់នៅក្នុង EU នោះ លោកស្រី May បានឲ្យដឹងថា លោកស្រីគោរពទស្សនៈរបស់អ្នកបោះឆ្នោត អង់គ្លេស ហើយភារកិច្ចរបស់រដ្ឋាភិបាលគឺអនុវត្តសំណូមពរនេះរបស់អ្នក បោះឆ្នោត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ