ការបោះឆ្នោតនៅអាមេរិក៖មានលទ្ធភាពរាប់សន្លឹកឆ្នោតជាថ្មីម្ដងទៀតនៅរដ្ឋសំខាន់ចំនួន៣

ការបោះឆ្នោតនៅអាមេរិក៖មានលទ្ធភាពរាប់សន្លឹកឆ្នោតជាថ្មីម្ដងទៀតនៅរដ្ឋសំខាន់ចំនួន៣ - ảnh 1
លោកស្រី Jill Stein ជាអ្នកបានសំណូមពរឲ្យរាប់សន្លឹកឆ្នោតជាថ្មីម្ដងទៀតនៅរដ្ឋចំនួន៣
 (រូបថត៖Reuters)

(VOVworld) - នាថ្ងៃទី២៦ វិច្ឆិកា គណៈកម្មការទទួលបន្ទុកយុទ្ធនាការបោះឆ្នោត
 របស់បេក្ខជននៃគណៈបក្សប្រជាធិបតេយ្យលោកស្រី Hillary Clinton ប្រកាសថានឹង
ពិចារណាលើការចូលរួមរាប់សន្លឹកឆ្នោតជាថ្មីម្ដងទៀតក្នុងការបោះឆ្នោតកាលពីថ្ងៃ
ទី៨ វិច្ឆិកាកន្លងទៅនៅរដ្ឋ Wiscosin។ Wiscosin ត្រូវបានចាត់ទុកជារដ្ឋមួយដែលភាគី
ប្រជាធិបតេយ្យនឹងទទួលបាន ជ័យជំនះយ៉ាងច្បាស់លាស់ ប៉ុន្តែបេក្ខជននៃគណៈ
បក្សសាធារណៈរដ្ឋលោក Donald Trump បានបង្កឡើងការភ្ញាក់ផ្អើលនៅពេលទទួល
បានជ័យជំនះនៅរដ្ឋ នេះ។គណៈកម្មាធិការរៀបចំការបោះឆ្នោត Wiscosin ឲ្យដឹងថា
 គេទទួលបាន សំណូមពរចំនួន២ដោយទាមទាឲ្យរាប់សន្លឹកឆ្នោតជាថ្មីម្ដងទៀតពី
បេក្ខជន ប្រធានាធិបតីលោកស្រី Jill Stein នៃគណៈបក្សបៃតងនិងអាជីវករលោក
Rocky Roque De La Fuente ជាអ្នកដែលទទួលបានបរាជ័យក្នុងការបោះឆ្នោតជ្រើស
 តាំងតំណាងនៃគណៈបក្សប្រជាធិបតេយ្យដើម្បីចូលរួមការបោះឆ្នោតប្រធានា
ធិបតីឆ្នាំ២០១៦។នាបច្ចុប្បន្ន មជ្ឈដ្ឋានមន្ត្រីនៃរដ្ឋនេះកំពុងត្រៀមរៀបចំរាប់សន្លឹក
ឆ្នោតជាថ្មីម្ដងទៀតតាមសំណូមពររបស់មនុស្សទាំងពីររូបពោលខាងលើ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ