|
បេក្ខជននៃគណៈបក្សប្រជាធិបតេយ្យក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក
លោកស្រី Hillary Clinton (រូបថត៖TTXVN) |
(VOVworld) - នាថ្ងៃទី១០ សីហា លទ្ធផលនៃការស្ទង់មតិថ្មីបំផុតសរឲ្យឃើញ
ថា បេក្ខជននៃគណៈបក្សប្រជាធិបតេយ្យក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក
នាខែវិច្ចិកាខាងមុខ លោកស្រី Hillary Clinton កំពុងនាំមុខបេក្ខជននៃគណៈបក្ស
សាធាណៈរដ្ឋលោក Donald Trump លើទូទាំងប្រទេស។ ជាក់ស្ដែងគឺ យោងតាម
លទ្ធផលស្ទង់មតិរបស់អង្គការ Red Oak Strategies លោកស្រី Clinton ទទួលបាន
សម្លេងគាំទ្រចំនួន៣៦,៦%លើទូទាំងប្រទេស ខណៈដែលលោក Trump ទទួល
បាន២៩,៦%តែប៉ុណ្ណោះ។មុននោះ ក្រុមហ៊ុន ស្ទង់មតិល្បីឈ្មោះផ្សេងមួយចំនួន
របស់អាមេរិកក៏បានឲ្យដឹងថា លោកស្រី Clinton កំពុងនាំមុខលោក Trump នៅ
រដ្ឋសំខាន់ៗបំផុត ដូចជារដ្ឋ Pennsylvania រដ្ឋ Iowa និងរដ្ឋ Ohio៕