ការបោះឆ្នោតនៅអាមេរិក៖លោក D. Trump ច្រានចោលការចោទប្រកាន់ទាំង អស់ស្ដីអំពីអំពើរំលោភនារី

ការបោះឆ្នោតនៅអាមេរិក៖លោក D. Trump ច្រានចោលការចោទប្រកាន់ទាំង អស់ស្ដីអំពីអំពើរំលោភនារី - ảnh 1
លោក Donald Trump នៅយុទ្ធនាការបោះឆ្នោតនៅ Lakeland រដ្ឋ Florida កាលពីថ្ងៃទី១២ តុលាកន្លងទៅ (រូបថត៖AFP/TTXVN)

(VOVworld) - ក្នុងកាលៈទេសៈដែលការរត់ប្រណាំងប្រជែងចូលក្នុងសេតវិមាន
កំពុងឈានចូលដំណាក់កាលចុងក្រោយនោះ បេក្ខជនទាំងពីររូបសុទ្ធតែកំពុង
ប្រឈម មុខនឹងរឿងអាស្រូវរៀងៗខ្លួន។នាថ្ងៃទី១៤ តុលា បេក្ខជនប្រធានាធិបតីនៃ
គណៈ បក្សសាធារណៈរដ្ឋលោក Donald Trump បានច្រានចោលការចោទប្រកាន់
ទាំង អស់ថា លោករូបនេះមានអំពើរំលោភលើនារី។មុននោះ មានបន្ថែមនារីពីរនាក់
ដែលបានឡើងសម្លេងបរិហារលោក Trump ពីអំពើរំលោភគេប៉ុន្មាន ឆ្នាំមុននេះ ក្នុង
នោះមាននារីមួយនាក់ដែលធ្លាប់ចូលរួមកម្មវិធីទូរទស្សន៍ការពិត “The Apprentice”
ដែលត្រូវបានលោក Trump បង្កើតឡើងកាលពីឆ្នាំ២០០៧។
ក្នុងពេលនោះ គេហទំព័រ WikiLeaks បានចុះផ្សាយអ៊ីម៉ែលរបស់លោក
Amitabh Desai ជាបុគ្គលិកមួយរូបនៃមូលនិធិ Bill, Hillary & Chelsea Clinton ដែលផ្ញើរ
ទៅ ដល់មិត្តរួមការងាររបស់ខ្លួនកាលពីឆ្នាំ២០១២ ក្នុងនោះឲ្យដឹងថា ឯកអគ្គរដ្ឋទូត
 កាតាប្រចាំនៅអាមេរិកបានស្នើឲ្យជួបជាមួយអតីតប្រធានាធិបតីអាមេរិកលោក
 Bill Clinton ដើម្បីប្រគល់សែកមានតំលៃមួយលានដុលា្លអាមេរិកដែលរដ្ឋាភិបាល
កាតាបានសន្យាថា នឹងជូនលោកក្នុងឧកាសទិវាបុណ្យកំណើតមុននេះមួយឆ្នាំ។
នាបច្ចុប្បន្នមិនទាន់ដឹងច្បាស់ថា ជំនួបពោលខាងលើមានការប្រព្រឹត្តទៅហើយ
មូលនិធិសប្បុរសធម៌របស់ក្រុមគ្រួសារ Clinton មានការទទួលខ្ទង់ទឹកប្រាក់ចំនួន
១លានដុល្លាអាមេរិកពោលខាងលើដែរឬទេ។ប៉ុន្តែ ប្រការនេះដើរផ្ទុយទៅនឹងការ
 សន្យារបស់លោកស្រី Clinton អំពីការបញ្ចប់ទទួលប្រាក់រៃអង្គាសថ្មីពីបរទេស
ក្នុងដំណាក់កាលលោកស្រីរូបនេះកាន់តំណែងជារដ្ឋមន្ត្រីការបរទេសអាមេរិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ