ការបោះឆ្នោតនៅអ៊ីស្រាអែល៖ លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu ប្រកាសទទួលបានជ័យជំនះ

(VOVWORLD) - បន្ទាប់ពីលទ្ធផលស្ទង់មតិនៅខាងក្រៅបន្ទប់បោះឆ្នោតត្រូវបានប្រកាសនៅយប់ថ្ងៃទី ២ ខែមីនាមកលោកនាយករដ្ឋមន្រ្តី Benjamin Netanyahu បានប្រកាសដណ្ដើមបានជ័យជម្នះរបស់លោកនៅក្នុងការបោះឆ្នោតសកលហើយបានអះអាងថាលោកនឹងបង្កើតរដ្ឋាភិបាលចម្រុះមួយ។ 
ការបោះឆ្នោតនៅអ៊ីស្រាអែល៖ លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu ប្រកាសទទួលបានជ័យជំនះ - ảnh 1 លោកនាយករដ្ឋមន្រ្តី Benjamin Netanyahu

រីឯខ្លួនវិញអតីតមេបញ្ជាការកងទ័ពអ៊ីស្រាអែលលោក Benny Gantz ដែលជាគូប្រជែងដ៏សំខាន់របស់លោក Netanyahu ក្នុងការបោះឆ្នោតសកលបានសម្តែងនូវ “ការខកចិត្ត” ចំពោះការព្យាករណ៍ថាសម្ព័ន្ធភាពខៀវ-ស ដែលដើរតាមផ្លូវកណ្តាលនិយមរបស់លោកឈរនៅពីខាងក្រោយគណបក្សស្តាំនិយម Likud។ ខណៈពេលដែលការរាប់សន្លឹកឆ្នោតនៅតែបន្តលោកGantzបានប្រកាសរង់ចាំលទ្ធផលផ្លូវការ។

នាថ្ងៃទី ២ ខែមីនាអ្នកបោះឆ្នោតអ៊ីស្រាអែលបានបោះឆ្នោតជ្រើសរើសសមាជិកសភានីតិកាលទី ៣បន្ទាប់ពីការបោះឆ្នោតក្នុងខែមេសានិងខែកញ្ញាឆ្នាំ ២០១៩ មិនត្រូវបង្កើតឡើងរដ្ឋាភិបាលថ្មីបានទេដែលនាំឲ្យមានភាពជាប់គាំងនយោបាយក្នុងរយៈពេល ១២ ខែកន្លងមក។ លទ្ធផលស្ទង់មតិត្រូវបានចេញផ្សាយដោយកាណាល់ទូរទស្សន៍អ៊ីស្រាអែលចំនួន ៣ បានបង្ហាញថាគណៈបក្ស Likud របស់លោកនាយករដ្ឋមន្រ្តី Netanyahu ដណ្តើមបានអាសនៈច្រើនជាងគេដោយមានការព្យាករណ៍នឹងឈានដល់ ៣៦-៣៧ អាសនៈហើយគណបក្សខៀវ-សរបស់លោក Benny Gantzមានការព្យាករណ៍ត្រឹមតែទទួលបាន ៣២-៣៣ អាសនៈតែប៉ុណ្ណោះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ