ការបោះឆ្នោតប្រធានាធិបតីបារាំងឆ្នាំ ២០២២៖ បេក្ខជនពីរនាក់គឺលោក Macron និង លោកស្រី Le Pen ឈានចូលជុំទីពីរ

(VOVWORLD) - ប្រធានាធិបតីកំពុងកាន់អំណាចលោក Emmanuel Macron ទទួលបាន សម្លេងគាំទ្រ ចំនួន២៧,៨៥% ខណៈដែលមេដឹកនាំស្តាំនិយមជ្រុល លោកស្រី Marine Le Pen ទទួលបាន ២៣,១៥%។ 

ការបោះឆ្នោតប្រធានាធិបតីបារាំងឆ្នាំ ២០២២៖ បេក្ខជនពីរនាក់គឺលោក Macron និង លោកស្រី Le Pen ឈានចូលជុំទីពីរ - ảnh 1ប្រធានាធិបតីកំពុងកាន់អំណាចលោក Emmanuel Macron និងមេដឹកនាំស្តាំនិយមជ្រុល លោកស្រី Marine Le Pen។ (រូបថត៖ AFP/TTXVN)
យោងតាមលទ្ធផលផ្លូវការនៃការបោះឆ្នោតប្រធានាធិបតីបារាំងជុំទីមួយឆ្នាំ ២០២២ ដែលប្រកាសដោយក្រសួងមហាផ្ទៃបារាំងនៅយប់ថ្ងៃទី ១១ ខែមេសា (ម៉ោង វៀតណាម) ប្រធានាធិបតីកំពុងកាន់អំណាចលោក Emmanuel Macron ទទួលបាន សម្លេងគាំទ្រ ចំនួន២៧,៨៥% ខណៈដែលមេដឹកនាំស្តាំនិយមជ្រុល លោកស្រី Marine Le Pen ទទួលបាន ២៣,១៥%។លទ្ធផលខាងលើបានអនុញ្ញាតឲ្យបេក្ខជនទាំងពីរ ឈានចូលជុំទីពីរនៃការបោះឆ្នោតប្រធានាធិបតីបារាំងឆ្នាំ ២០២២។
ដូច្នេះហើយ ការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០២២ នៅបារាំង គឺជា "ការផ្គូផ្គង ឡើងវិញ" រវាងគូប្រជែងស្នូលទាំងពីរ នៅក្នុងការបោះឆ្នោតកាលពី៥ឆ្នាំមុន។ ចាប់ពី ពេលនេះរហូតដល់ថ្ងៃទី ២០ ខែមេសា ត្រូវបានចាត់ទុកថា ជាពេលវេលាដ៏សំខាន់ ដែលបេក្ខជនទាំងពីរនឹងចូលរួមក្នុងការជជែកដេញដោលដែលបានផ្សាយផ្ទាល់តាមស្ថានីយ៍ទូរទស្សន៍ជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ