ការបោះឆ្នោតប្រធានាធិបតីបារាំង៖បេក្ខជនទាំងពីររូបបន្តរិះគន់តទល់គ្នា

ការបោះឆ្នោតប្រធានាធិបតីបារាំង៖បេក្ខជនទាំងពីររូបបន្តរិះគន់តទល់គ្នា - ảnh 1
បេក្ខជនប្រធានាធិបតីបារាំងទាំងពីររូបគឺលោកEmmanuel Macron និងលោកស្រី Marine Le Pen (រូបថត៖AFP/TTXVN)

(VOVword) - បេក្ខជនប្រធានាធិបតីបារាំងទាំងពីររូបគឺលោកEmmanuel Macron
និងលោកស្រី Marine Le Pen កំពុងខំប្រឹងប្រែងជំរុញខ្លាំងយុទ្ធនាការបោះឆ្នោតនៅ
ពេលជុំទី២ការបោះឆ្នោតកាន់តែខិតមកជិត។ទស្សនៈផ្ទុយគ្នារបស់បេក្ខជនទាំងពីរ
រូបនេះសរឲ្យឃើញថា អនាគតរបស់ប្រទេសបារាំងកំពុងឈរចំពោះមុខជម្រើស
ចំនួន២៖ ប្រទេសមួយដែលជិតស្និទ្ធជាមួយសហភាពអឺរ៉ុប (EU) អនុវត្តតាមគោល
នយោបាយពាណិជ្ជកម្មសេរីរបស់លោក Macron ឬប្រទេសមួយដែលបិទចក្រទ្វារ
ព្រំដែនហើយលុបចោលប្រាក់រួមអឺរ៉ូដែលលោកស្រី Le Pen ប្រដេញតាម។
ក្នុងបទសម្ភាសន៍លើទូរទស្សន៍កាលពីថ្ងៃទី២៧ មេសា លោក Macron អះអាង
ថា គោលដៅរបស់លោកគឺផ្សះផ្សាការបែកបាក់របស់ប្រទេសបារាំងក្នុងទំនាក់
ទំនងជាមួយ EU។លោកប្រកាសថា នឹងការពារ EU តាមរយៈការកែទម្រង់ក្បាល់
 ម៉ាស៊ីនក្នុងប្លុកនេះ ព្រមទាំងសន្យាថា នឹងស្វែងរកបទដាក់ទណ្ឌកម្មទៅលើ
ប្រទេសសមាជិកនានាដែលបង្កឡើងការខូចខាតទៅលើតំលៃនិងរំលោភគោល
ការណ៍របស់​ EU ប្រសិនបើលោកជាប់ឆ្នោតជាប្រធានាធិបតី។ក្នុងពេលនោះ
លោកស្រី Le Pen អតីតប្រធានគណៈបក្សស្ដាំនិយមជ្រុល “រណសិរ្សជាតិ” (FN)
 បាន រិះគន់ផ្ទាល់គោលនយោបាយរបស់គូប្រជែង។លោកស្រី Le Pen ប្រកាស
ថា “ប្រទេសតាមបំណងរបស់លោក Macron មិនមែនជាប្រទេសបារាំងឡើយ។
វាជាតំបន់ដីចោលទំនេរនិងជាបន្ទប់ធ្វើពាណិជ្ជកម្មដែលត្រឹមតែមានការទិញលក់
ប៉ុណ្ណោះ”។តាមការវាយតំលៃរបស់លោកស្រី Le Pen ថា គោលនយោបាយរបស់
លោក Macron គឺផ្ទុយទៅនឹងផលប្រយោជន៍របស់ប្រទេសបារាំង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ