|
បេក្ខនារីប្រធានាធិបតីបារាំងលោកស្រី Marine Le Pen (រូបថត៖AFP/TTXVN) |
(VOVworld) - សភាអឺរ៉ុប (EP) នាថ្ងៃទី២៦ មេសា បានចាប់ផ្ដើមពិចារណាលើ
ការដកហូតអភ័យឯកសិទ្ធិរបស់បេក្ខនារីប្រធានាធិបតីបារាំងលោកស្រី Marine Le
Pen ដោយសារមានការចោទប្រកាន់ថា លោកស្រីរូបនេះបានប្រើប្រាស់មូលនិធិ
របស់ EU មិនត្រឹមត្រូវ។ជាក់ស្ដែងគឺ ចៅក្រមបារាំងចង់ធ្វើការស៊ើបអង្កេតបន្ថែម
អំពីការចោទប្រកាន់លោកស្រីរូបនេះបានឆ្លៀតប្រើមូលនិធិសាធារណៈរបស់ EU
ដើម្បីបង់ឲ្យជំនួយការរបស់ខ្លួន។លោកស្រី Le Pen អាចនឹងត្រូវបានកោះហៅឲ្យ
ចូលបំភ្លឺនៅ EP នាសប្ដាហ៍ខាងមុខ អំពីរឿងហេតុនេះ។ បើទោះបីជាទទួលបាន
ការគាំទ្រយ៉ាងខ្លាំងក្លារបស់អ្នកបោះឆ្នោតបារាំងក្នុងជុំទី១ការបោះឆ្នោតក្ដី ប៉ុន្តែ
មជ្ឈដ្ឋានអ្នកវិភាគចាត់ទុកថា បេក្ខនារី Le Pen នៅខ្វះខាត សម្លេងគាំទ្រចាំបាច់
ដើម្បីអាចដណ្ដើមបានជ័យជំនះក្នុងជុំបោះឆ្នោតចុងក្រោយនាពេលខាងមុខ។
ហើយបេក្ខជនឯករាជ្យលោក Emmanuel Macron នឹងឈ្នះលើ លោកស្រី Le Pen
យ៉ាងងាយស្រួលដោយទទួលបានសម្លេងគាំទ្រយ៉ាងហោច ណាស់៦០%៕